ម៉ាក់និច ដើមខែថ្មីលេងឈុតត្រួយចេក លើកសម្រស់ លើកហុងស៊ុយ
កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែងដែលកំពុងក្តោមបានទីផ្សារខ្ពស់ក្នុងឧស្សាហកម្មកម្សាន្តខ្មែរ ដួង ម៉ានិច ដែលមានងារក្រៅហៅ ម៉ាក់និច បានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍មួយ ដោយក្នុងនោះតារាសម្តែងស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនដ៏លេចធ្លាយ៉ាងខ្លាំង ។
ពិតណាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍នោះ តារាសម្តែងស្រី និង ម្ចាស់ជំនួញវ័យក្មេង ដួង ម៉ានិច បានបង្ហាញខ្លួនយ៉ាងសិចស៊ីក្នុងឈុតរ៉ូបស្បៃចោមពុងពណ៌ត្រួយចេករំលេចដោយបូពណ៌ខ្មៅយ៉ាងស្រស់មួយ ដោយតាមរយៈឈុតនោះបានលើកសម្រស់តារាសម្តែងស្រីរូបនេះកាន់តែស្រស់ស្អាតទ្វេដង ។
ជាមួយគ្នានោះដែរ តារាស្រី ដួង ម៉ានិច ក៏ថែមទាំងទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន និង អ្នកគាំទ្រទៀត ខណៈពេលដែលតារាស្រីរូបនេះបានបង្ហោះរូបភាពក្នុងឈុតពណ៌ត្រួយចេកនោះចូលទៅកាន់បណ្តាញសង្គម ដែលគេកត់សម្គាល់ឃើញមានអ្នកគាំទ្រចុច Like ជាច្រើនពាន់នាក់ត្រឹមពេលដ៏ខ្លី ៕