Single យូរពេក ចាប់ឆ្កែតាមផ្លូវយកទៅដេកឱបពេញមួយយប់ ព្រលឹមឡើងភ្ញាក់ឱ្យព្រឺត
ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថៃ បន្ទាប់ពី បុរសវ័យក្មេងម្នាក់ បានផឹកស្រាស្រវឹង ដោយច្រឡំចាប់ឆ្កែយកទៅដេកជាមួយមួយយប់។
នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០កន្លងទៅ បុរសវ័យក្មេងរូបនេះ បានបង្ហោះរូបភាពជាមួយនឹងឆ្កែ ដែលខ្លួនបានចាប់មកពីតាមផ្លូវកាលពីយប់មិញ មកដេកជាមួយនឹងខ្លួនរហូតទល់ភ្លឺ។ លោកបានបញ្ជាក់ថា លោកមិនបានដឹងទេ ថាយប់មិញបានធ្វើអីខ្លះជាមួយនឹងឆ្កែ ហើយក៏រឹតតែមិនដឹងទៀតថា យកវាមកបន្ទប់បានដោយរបៀបណា ។
បើតាមរូបភាព មុនពេលកើតហេតុបែបនេះ បុរសវ័យក្មេងរូបនោះ បានចូលទៅជួបជុំហូបអីជុំគ្នា ជាមួយនឹងមិត្តភក្តិដោយមានរូបភាពឱបរឹតសត្វឆ្កែចំនួន ២ ក្បាល លុះព្រឹកឡើងទើបបានដឹងខ្លួនថា លោកបានចាប់ឆ្កែមួយក្បាលនោះយកមកផ្ទះពិតមែន៕
ប្រភព៖ Kapook