មិនធម្មតា! Tho Meet ចូលហង្សមាសភ្លាម ចេញបទថ្មីភ្លែតឲ្យម្ចាស់ពាន I Am A Singer រដូវកាលទី 2 កញ្ញា វី ឌីណែត
ក្រោយមានការលេចឮជាច្រើនពីព័ត៌មានដ៏រសើបមួយ ដែលអ្នកនិពន្ធបទភ្លេងដ៏មានស្នាដៃម្នាក់គឺ លោក Tho Meet បានចាកចេញពី Galaxy មកផលិតកម្មឈានមុខគេក្នុងប្រទេសគឺ ផលិតកម្មរស្មីហង្សមាស នោះ ពេលនេះគ្រប់យ៉ាងត្រូវលាតត្រដាងហើយ ។
ថ្មីៗនេះផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសតាមរយៈបានបង្ហាញជាផ្លូវការរបស់វត្តមានលោក Tho Meet នៅក្នុងទ្រនំដ៏ធំមួយនេះ ជាការលុបបំបាត់រាល់មន្ទឹលសង្ស័យទាំងឡាយដែលមានសារព័ត៌មាន បានលើកឡើងជាច្រើនហូរហែកន្លងមក ។
បញ្ចេញមុខជាផ្លូវការក្នុងផលិតកម្មធំភ្លាម មិនបង្អង់យូរទេ លោក Tho Meet ក៏បានផលិតបទចម្រៀងលើកដំបូងជាពិសេសមយយបទសម្រាប់ម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី2 កញ្ញា វី ឌីណែត ទៀតផង ។
តាមការបញ្ចេញផ្ទាំងរូបភាពថ្មីៗក្តៅៗចំនួនពីរសន្លឹកពីផលិតកម្មរស្មីហង្សមាស បានបង្ហាញឲ្យឃើញថា បតចម្រៀងថ្មីមួយបទដែលសហការរួមគ្នារវាងកញ្ញា វី ឌីណែត និងលោក Tho Meet មានចំណងជើងថា «ទម្រាំបែកបង អូនសរសៃប្រសាទហើយ» ដែលទាំងបទភ្លេងទាំងទំនុកច្រៀងគឺនិពន្ធដោយលោកផ្ទាល់តែម្តង ។
មានការបញ្ចេញមិតិជាច្រើនពីការរង់ចាំបទចម្រៀងមួយបទនេះ ថាតើនឹងពិសេសយ៉ាងណាទៅ? ទំនងជាចេញឆាប់ៗនេះហើយ ដូច្នេះមានតែរង់ចាំតាមដាននៅលើកផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសទាំងអស់គ្នា ៕