![សំងំៗ ដួង វីរៈសិទ្ធិ ក្តោបបានតំណែងតួឯកដល់ទៅពីររឿងព្រមគ្នា](https://www.popular.com.kh/wp-content/uploads/2020/10/Master-for-Web-22.jpg)
សំងំៗ ដួង វីរៈសិទ្ធិ ក្តោបបានតំណែងតួឯកដល់ទៅពីររឿងព្រមគ្នា
ស្ងាត់ៗតារាចម្រៀងរូបសង្ហាលោក ដូង វីរៈសិទ្ធិ បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីលោកមានឱកាសក្តោបបានតំណែងតួឯកនៅក្នុងការសម្តែងរឿងភាគដល់ទៅពីររឿងជាបន្តបន្ទាប់គ្នា ដែលរឿងភាគមួយត្រៀមចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ ដោយលោកសម្តែងជាមួយតារាស្រី ឌី សុនិត្តា ។
មិនត្រឹមតែមានសំឡេងផ្អែមពីរោះប៉ុណ្ណោះទេ តារាចម្រៀង ដួង វីរៈសិទ្ធ ក៏មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានថែមទៀតផង ហើយមួយរយៈចុងក្រោយនេះលោកមិនសូវមានបទចម្រៀងថ្មីៗនោះទេ ដោយសារតែលោកជាប់មមាញឹកនៅក្នុងការសម្តែងរឿងឱ្យទូរទស្សន៍ហង្សមាស ដែលមានទាំងរឿងសម័យ និង រឿងបុរាណ ។ បើទោះបីមិនទាន់ចាក់បញ្ចាំងក៏ពិតមែនតែអ្នកគាំទ្រជាច្រើនសុទ្ធតែទន្ទឹងចង់ឃើញសមត្ថភាពសម្តែងរបស់លោកគ្រប់ៗគ្នា ។
ថ្វីដ្បិតតែមានវ័យនៅក្មេងតែ ដូង វីរៈសិទ្ធិ ហាក់មានចំណូលចិត្តច្រៀងបទបែបសម័យដើម ជាពិសេសបទរបស់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត ។ ដោយឡែកបើនិយាយពីការលេងស្ទីលរៀបចំខ្លួនរបស់លោកវិញមើលទៅពិតជាស័ក្តិសមជាតារាចម្រៀងប្រុសពេញលក្ខណៈ ៕