Aum សម្ញែងរាងនៅសមុទ្រឡើងស្វែល បែរជាសង្សារនាងថាធាត់ទៅវិញ
Aum Patchrapa ត្រូវបានគេចាត់ទុកជាកំពូលតារាស្រីថៃសាច់ចាំ មានស្បែកសភ្លឺម៉ដ្ឋរលោងគ្មានស្នាមជ្រីវជ្រួញសូម្បីមួយផ្នត់ ចំណែកឯរាងរៅវិញ ក៏កាន់តែមិនបាច់និយាយ ស្អាតស្រឡូន ចង្កេះតូចមួយក្ដាប់ស្អាតគ្មានទាស់ មិនសមនឹងមានវ័យ ៤១ ឆ្នាំសោះ ។
ដោយសារតែ Aum មានដងខ្លួនស្អាតពីក្បាលដល់ចុងជើង ទើបជារឿយៗកំពូលតារាស្រីថៃរូបនេះ មិនញញើតនឹងស្លៀកពាក់សិចស៊ីសម្ញែងដងខ្លួនបង្អួតភ្នែកមហាជនឡើយ ។ និយាយដល់ការស្លៀកប៊ីគីនីបង្អួតរាង ថ្មីៗនេះ Aum បានទៅលេងសមុទ្រជាមិត្តប្រុសសំណព្វចិត្ត និង មិត្តភក្ដិក្នុងសិល្បៈប៉ុន្មានរូបទៀត ក្នុងនោះនាងក៏បានបង្ហោះរូបថតស្លៀកប៊ីគីនីយ៉ាងសិចស៊ីមួយសន្លឹកលើ IG ដែលនៅតែមានភាពស្រស់ស្អាតទាក់ទាញដដែល ។
អ្នកលេងបណ្ដាញសង្គម IG ជាច្រើនបាននាំគ្នាខំមិនសរសើរពីដងខ្លួនដែលគន់មិនចេះជិនណាយរបស់ Aum Patchrapa លើកលែងតែសង្សារសេដ្ឋីរបស់នាង បែរជានិយាយថា នាងធាត់ទៅវិញ ។ ដ្បិតថានោះអាចគ្រាន់តែជាពាក្យនិយាយលេងរវាងគូស្នេហ៍អ្នកទាំងពីរ ប៉ុន្ដែពាក្យសម្ដីញ៉េះញ៉ោះគ្នានេះ ក៏អាចបង្ហាញថា ស្នេហាពួកគេកាន់តេផ្អែមល្ហែមរលូនជាងមុនទ្វេដង ៕