បានតែជាគូក្នុងរឿង បើឱ្យស្រឡាញ់គ្នាមែនទែន តារាទាំងនេះបែរជាញ៉ាកទៅមិនរួច
កន្លងមកគេសង្កេតឃើញមានអ្នកសិល្បៈច្រើនគូមកហើយ ដែលលង់ស្រឡាញ់គ្នានៅពេលពួកគេសម្ដែងប៉ះគ្នាញឹកញាប់ ដោយសារនៅក្បែរគ្នាវាបង្កើតបានជាភាពស្និទ្ធស្នាល ហើយយូរៗទៅនឹងប្រែក្លាយជាក្ដីស្រឡាញ់ ។ ផ្ទុយទៅវិញ តារាប្រុស-ស្រី ៥ គូនេះ ជាដៃគូដ៏ស័ក្ដិសមនៅក្នុងខ្សែភាពយន្ត ដោយត្រូវបានមហាជនពេញចិត្តនូវការសម្ដែងរបស់ពួកគេជាខ្លាំង ប៉ុន្ដែភាពស័ក្ដិសមនោះ បានត្រឹមតែជាដៃគូក្នុងសិល្បៈ មិនអាចក្លាយជាស្នេហាបានឡើយ ។
១. តារាសម្ដែង James Jirayu និង Taew Natapohn
តារាប្រុស-ស្រីពីរដួងនេះ ត្រូវមហាជនចាត់ទុកជាដៃគូសមគ្នាបំផុតក្នុងសិល្បៈ ហើយពួកគេក៏សម្ដែងរួមគ្នាច្រើនរឿងមកហើយ តែទំនាក់ទំនងបានត្រឹមតែមិត្តល្អ ព្រោះ Taew មានម្ចាស់ចិត្តជាសេដ្ឋីវាល់លាន ចំណែកឯតារាប្រុស James ក៏មានអ្នកថែរួចហើយ។
២. តារាប្រុស Pope Thanavat និង Bella Ranee
គូនេះក៏សមគ្នាខ្លាំងណាស់ដែរ បន្ទាប់ពីពួកគេសម្ដែងរឿងភាគបុរាណថៃដ៏ល្បី «បុព្វេសន្និវាស» តែចំពោះស្នេហាក្រៅឆាកមិនអាចទៅរួចឡើយ ព្រោះថាកន្លងមក Bella បានឱ្យដឹងថា ខ្លួន និង Pope ត្រឹមជាមិត្តរួមការងារ និង ជាបងប្អូនប៉ុណ្ណោះ។
៣. តារាប្រុស Punjan Prama និង Prang Kannarun
សម្ដែងជាគូស្នេហ៍ញឹកញាប់ អ្នកទាំងពីរសមគ្នាកាន់តែខ្លាំងមិនថារូបរាង កម្ពស់កម្ពរ តែក្រៅឆាកវិញ កន្លងមកតារាប្រុសរូបសង្ហា Punjan Prama ព្យាយាមចែចង់អ្នកសិល្បៈដូចគ្នា ខណៈតារាស្រី Prang មានមិត្តប្រុសរួចហើយ ។
៤. Great Warintorn និង តារាស្រី Kao Supassra
តាមរយៈរឿង «My Secret Bride» តារាប្រុស-ស្រីមួយគូនេះ ត្រូវបានមហាជនយល់ថាពួកគេសមគ្នាខ្លាំងណាស់ ប៉ុន្ដែគួរឱ្យស្ដាយ Kao មានមិត្តប្រុសកំពុងពេញស្រឡាញ់គ្នាបាត់ទៅហើយ ។
៥. Toey Pongsakorn និង Cheer Thikumporn
បន្ទាប់ពីសម្ដែងរឿងចប់ Toey និង Cheer អ្នកគាំទ្រជំរុញឱ្យស្រឡាញ់គ្នា តែរឿងនេះមិនអាចទៅរួចទេ ព្រោះ Cheer មានសង្សារជាសេដ្ឋីវាល់លាន ចំណែកតារាប្រុស Toey ក៏កំពុងទាក់ទងនឹងនារីក្រៅសិល្បៈម្នាក់ ៕