តារាស្រីជើងចាស់ ៦ ដួង សម្ដែងរឿងអស់ចិត្ត ទៅធ្វើជាអ្នកដឹកនាំរឿងវិញម្ដង
ប្រិយមិត្តដែលចូលចិត្តតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់តួអង្គស្រីជើងចាស់ល្បីៗជាច្រើនមិនខាន ដែលតារាស្រីមួយចំនួន ក្រោយពីមានបទពិសោធពេញបរិបូរនៅក្នុងវិស័យសម្ដែងហើយ ពួកគេក៏បានកែប្រែខ្លួនទៅធ្វើជាអ្នកដឹកនាំរឿងវិញម្ដង ហើយរឿងដែលពួកគេដឹកនាំនីមួយៗ សុទ្ធតែល្អមើល ទទួលបានការគាំទ្រច្រើនផុសផុលពីទស្សនិកជន ។
១- Anne Thongprasom ចាប់ផ្ដើមអាជីពជាអ្នកដឹកនាំតាំងពីឆ្នាំ ២០១២ មកម្ល៉េះ បន្ទាប់ពីនាងធ្វើជាតារាសម្ដែងអស់ជាច្រើនឆ្នាំ ។
២- Jooy Warattaya បច្ចុប្បន្នកំពុងដឹកនាំរឿង «You’re My Heartbeat» ដែលសម្ដែងដោយ Dj Push និង Mai Davika ។
៣- Cheer Thikumporn ដឹកនាំរឿងដំបូងឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ ៨ តែទោះបីជាក្លាយជាអ្នកដឹកនាំ នាងក៏នៅតែទទួលសម្ដែងដដែល ។
៤- Ning Panita ក្លាយជាអ្នកដឹកនាំរឿងឱ្យប៉ុស្ដិ៍លេខ ៧ ច្រើនឆ្នាំមកហើយ ។
៥- Aom Phiyada ធ្វើការជាអ្នកដឹកនាំរឿងឱ្យប៉ុស្ដិ៍ទូរទស្សន៍ One 31 ច្រើនឆ្នាំ ហើយសព្វថ្ងៃនាងក៏ធ្វើជាអ្នកដឹកនាំឱ្យប៉ុស្ដិ៍លេខ ៣ ផងដែរ ។
៦- Noi Bussakorn ភរិយារបស់តារាសម្ដែង Ken គឺជាអ្នកដឹកនាំរឿងមួយរូបឱ្យប៉ុស្ដិ៍លេខ ៣ ៕