ទម្រាំមានថ្ងៃនេះ តារាកូរ៉េល្បីៗ ៥ រូបនេះ កើតជំងឺធ្លាក់ទឹកចិត្ត សឹងបាក់ស្បាតរហូតចង់ស.ម្ល-ា..ប់ខ្លួនម្តងៗ
ទម្រាំមានថ្ងៃនេះ តារាកូរ៉េល្បីៗជាច្រើន ដែលតែងតែបញ្ចេញស្នាមញញឹម ស្ទើរគ្រប់ទៅដល់អ្នកគាំទ្ររបស់ខ្លួនខ្លះ ស្ទើរតែគ្មានកម្លាំងចិត្ត ក្នុងការបន្តការរស់នៅរបស់ខ្លួននោះទេ។ Idol ទាំងនោះ បានសម្ងំដោយស្ងៀមស្ងាត់ ពីសំពាធជាច្រើន កាលពីអតីតកាលរបស់ខ្លួន តែយ៉ាងណាក៏ដោយ តារាកូរ៉េទាំងនោះ ក៏បានបង្ហាញអំពីការតស៊ូរបស់ពួកគេជាសាធារណៈ ដើម្បីលើកទឹកចិត្តអ្នកដទៃ ដែលមានជំងឺធ្លាក់ទឹកចិត្ត ឬ Depression។
ជាការពិតណាស់ វិថីនៃជីវិតសិល្បៈ មើលទៅហាក់ដូចជាមានភាពសប្បាយរីករាយ ទទួលបានការគាំទ្រពីមហាជន ប៉ុន្តែមានរឿងរ៉ាវមួយចំនួន បានប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់តារាៗមួយចំនួនផងដែរ។ ដោយនៅក្នុងនោះ បានធ្វើឲ្យតារាមួយចំនួន ដែលមានភាពក្លាហាន បានងជំនះបានឆ្លងកាត់ផុតឧបសគ្គផ្លូវចិត្តនេះ នឹងបានចែករំលែកពីការយកឈ្នះបញ្ហានេះ។ ប៉ុន្តែក៏មានតារាមួយចំនួន មិនអាចឆ្លងផុតរហូតអ្នកខ្លះបានសម្លាប់ខ្លួនដើម្បីបញ្ចប់គ្រប់រឿងរ៉ាវ។
ខាងក្រោមនេះ គឺជាកំពូលតារាចម្រៀងចំនួន ៥រូប ដែលបានជួបនឹងជំងឺធ្លាក់ទឹកចិត្ត ឬក៏ Depression។ ប៉ុន្តែពួកគេ បានយកឈ្នះគ្រប់រឿងរ៉ាវដែលបានកើតឡើងរបស់ខ្លួន និងបានចែករំលែកដល់អ្នកគ្រប់គ្នា។
១. G-Dragon (Bing Bang)
G-Dragon ត្រូវបានអ្នកគាំទ្រ ស្ទើរទូទាំងពិភពលោកបានដឹងពីទេពកោសល្យដ៏អស្ចារ្យ របស់លោកនូវភាពជោគជ័យក្នុងវិស័យចម្រៀង ទាំងការច្រៀង ការនិពន្ធ។ លោកត្រូវបានអ្នកគាំទ្រ ហៅថាកំពូលតារាដែលមានភាពជឿជាក់ និងភាពស្វាហាប់។ ប៉ុន្តែនៅពីក្រោយរឿងរ៉ាវមួយនេះ បានធ្វើឲ្យលោកយកខ្លួនឯងចេញឆ្ងាយពីមិត្តភក្តិ ពីក្រុមគ្រួសារ ដោយបានយកខ្លួនទៅរស់នៅឯកា និង ឈឺចាប់តែម្នាក់ឯង។
ដោយមូលហេតុ G-Dragon បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា «បទចម្រៀងរបស់លោកដែលមានចំណងជើងថា Heart Breaker ត្រូវបានគេលួចចម្លងកាលពីឆ្នាំ២០០៩ បានធ្វើឲ្យគាត់ចាប់ផ្តើម ចៀសឆ្ងាយពីមនុស្សគ្រប់គ្នា និងយកខ្លួនឯងចេញពីជីវិតអ្នកគ្រប់រូប។ ដោយលោកមិនបានធ្វើអ្វីខុសទេចំពោះបញ្ហានេះ តែលោកបែរជាមានអារម្ម៍ថា ខ្លួនគឺជាឧក្រិដ្ឋជន ហើយវាបានធ្វើឲ្យលោកបាក់ទឹកចិត្ត អស់រយៈពេលជាច្រើនឆ្នាំ»។ រហូតមកដល់ឆ្នាំ ២០១៧ G-Dragon បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ គិតថាលោកកំពុងតែប្រឈមនឹងបញ្ហា Depression សារជាថ្មី ក៏ព្រោះលោកបានបង្ហោះនូវរូបភាពក្នុងគណនី Instagram និងប្រាប់ថា «ពេលនេះ លោកកំពុងតែស្ថិតនៅទីកន្លែងដែលងងឹតសូន្យឈឹង»។
ហើយនៅពេលនោះ លោកក៏បានបង្ហាញសារក្នុងកំឡុងពេលនៃការធ្វើតន្ត្រីទេសចរណ៍ «Motte III» ថា «នេះជាបញ្ហាផ្លូវចិត្តមួយ។ លោក មិនដឹងថាអ្នកគ្រប់គ្នាយល់ពីអារម្មណ៍មួយនេះប៉ុន្មានទេ។ តែសម្រាប់លោក គឺមានអារម្មណ៍ថា G-Dragon រងសម្ពាធខ្លាំងណាស់»។
ដោយក្តីស្រឡាញ់ យកចិត្តទុកដាក់ពីសមាជិកក្រុម និងអ្នកគាំទ្រនោះ G-Dragon បានជម្នះនូវសម្ពាធទាំងនេះ រហូតជោគជ័យនៃការចេញនូវ album ចុងក្រោយដែលមានឈ្មោះថា «Kwon Ji Yong»។ ហើយនៅពេលនោះ លោកហាក់ដូចជាសប្បាយរីករាយ និងមានសុខភាពល្អឡើងវិញ អំឡុងពេលហ្វឹកហាត់យោធារបស់លោក។
២. Suzzy (missA)
តារាចម្រៀង Suzzy នៅក្នុងក្រសែភ្នែកអ្នករាល់គ្នា គឺជានារីដែលមានជីវិតដ៏ល្អឥតខ្ចោះ ទាំងសម្រស់ កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ។ ប៉ុន្តែអ្វី ដែលបានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីនាងបាននិយាយនៅក្នុងកម្មវិធីមួយកាលពីឆ្នាំ ២០១៣ ថានាងកំពុងតែទទួលរងនូវសម្ពាធយ៉ាងខ្លាំង ដែលធ្វើឲ្យនាងមានជំងឺ depression។
នាងបានបញ្ជាក់ថា «នៅពេលនេះ នាងកំពុងមានសម្ពាធមួយ ដែលហាក់ដូចជាកំពុងមានបញ្ហាបាក់ទឹកចិត្ត និងមិនអាចប្រាប់នរណាម្នាក់ជាយូរមកហើយ។ រហូតឲ្យនាង គិតថាមិនអាចរស់នៅដល់ថ្ងៃស្អែកបាននោះទេ។ ថ្ងៃមួយ នាងកំពុងតែជជែក លេងសើចជាមួយនឹងមិត្តរួមក្រុម ប៉ុន្តែនៅសុខស្រាប់តែនាងយំតែម្តង»។
៣. T.O.P (Bing Bang)
ក្នុងឆ្នាំ ២០០៨ T.O.P ត្រូវបានគេរាយការណ៍ថា លោកបានទទួលរងការវាយប្រហារបញ្ហាបារម្ភ ក៏ដូចជាការធ្លាក់ទឹកចិត្ត។ រហូតដល់ឆ្នាំ ២០១៧ T.O.P ត្រូវបានវេជ្ជបណ្ឌិតចេញរោគវិនិច្ឆ័យថា លោកមានបញ្ហាអារម្មណ៍ ដែលប៉ះពាល់ពីសង្គម។ ហើយក្នុងពេលនោះ លោកក៏បានស្នើរសុំការឈប់សម្រាកពីខ្លី ពីកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលយោធារបស់លោកផងដែរ។ លោកក៏ត្រូវបានគេចោទប្រកាន់ប្រើប្រាស់ថ្នាំញៀនហួសកម្រិត ដែលជាប្រភេទកញ្ឆា ក្នុងកំឡុងពេលលោកកំពុងព្យាបាលជំងឺផ្លូវចិត្ត។
៤. Jiwoon (2AM)
បន្ទាប់ពីដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក របស់ «2AM» Jinwoon បានឲ្យដឹងថាលោកកំពុងធ្លាក់ទឹកចិត្ត។ ដោយលោកបាននិយាយនៅក្នុងកម្មវិធី «Law of the jungle 2» ថា «គាត់បានបាក់អារម្មណ៍មួយរយៈពេលមកហើយ ដែលដូចជាកំពុងមានជំងឺបាក់ទឹកចិត្ត។ លោកសម្រាន្តមិនលក់រយៈពេលមួយខែមកហើយ ហើយពេលខ្លះលោកមានអារម្មណ៍ថាចង់ចាកចេញទៅឲ្យបាត់»។
Jiwoon ក៏បាននិយាយនៅក្នុងកម្មវិធី «Happy Together 3» ទៀតថា «លោកមានការលំបាក ក្នុងកំឡុងពេលបង្ហាញខ្លួនលើកដំបូងរបស់លោក ហើយនៅពេលដែលនឹកឃើញដល់រឿងរ៉ាវនៅពេលនោះ បានធ្វើឲ្យទឹកភ្នែកលោកស្រក់មិនឈប់។ ប៉ុន្តែដោយសារតែតន្ត្រី បានធ្វើឲ្យលោកជំនះរាល់បញ្ហាដ៏លំបាកនោះបាន!»។
៥. Heechul (Super Junior)
បន្ទាប់ពីមិត្តរួមក្រុម Han Geng ដែលជាមិត្តស្និទ្ធស្នាលបានចាកចេញពី Super Junior បានធ្វើឲ្យ Heechul មានជំងឺធ្លាក់ទឹកចិត្ត។ Heechul បានបង្ខាំងខ្លួនឯង និងមិនបង្ហាញខ្លួននៅលើឆាកអស់រយៈពេលដល់ទៅ ៣ខែ។
នៅពេលនោះ ដោយសមាជិករួមក្រុមមួយរូបទៀតគឹ Eunhyuk ជាអ្នកទាញរូបលោកចេញពីសម្ពាធមួយនេះ ដោយ Eunhyuk បាននិយាយថា «ពួកគេមិនត្រូវការលោក មកច្រៀង ឬក៏មករាំនោះទេ ប៉ុន្តែពួកគេត្រូវការលោក ក៏ព្រោះតែបើគ្មានលោក Super Junior គឺមិនដូចមុននោះទេ»៕
ប្រភព៖ Koreaboo