ម្ចាស់មកុដ MPI 2023 នាង Maria Luisa ត្រូវសង្សារសុំរៀបការលើទូកយ៉ាងរ៉ូមែនទិក
កាលពីរាត្រីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តតាមនាង Maria Luisa Varela ម្ចាស់មកុដ Miss Planet International 2023 ជាខ្លាំង បន្ទាប់ពីបវរកញ្ញារូបនេះត្រូវបានសង្សារបណ្ដូលចិត្តសុំរៀបការយ៉ាងរ៉ូមេនទិកខណៈកំពុងជិះទូកលេងកម្សាន្តនៅតាមដងទន្លេចតុមុខ។
វីដេអូទិដ្ឋភាពសុំរៀបការកាត់អមជាមួយនឹងបទភ្លេងស្នេហាមួយដែលបង្ហោះដោយអ្នកគាំទ្រ Miss planet International បានធ្វើឱ្យមហាជនរំភើបចិត្តជំនួសបវរកញ្ញារូបនេះជាខ្លាំងដែលជោគជ័យទាំងការងារ និង សេចក្តីស្នេហា ព្រោះថាគ្រាន់តែទទួលបានមកុដមកគ្រងមិនទាន់បានប៉ុន្មាននាងត្រូវសង្សារសុំរៀបការបាត់ទៅហើយពិតជារឿងមួយដែលអ្នកគាំទ្រស្ទើរលួចច្រណែនដល់នាង។
ងាកទៅមើលនាង Maria Luisa Varela ក្រោយពីម្ចាស់បេះដូងបាន Surprise សុំរៀបការដូចនោះ នាងពិតជាមានអារម្មណ៍រំភើប និង សប្បាយរីករាយជាខ្លាំង។ លើសពីនោះ បវរកញ្ញារូបនេះក៏បានបង្ហាញពីចិញ្ចៀនស្នេហ៍ដែលសង្សារបំពាក់ឱ្យផងដែរ។ ដោយឡែក សម្រាប់មហាជនវិញបានចូលទៅបញ្ចេញមតិអបអរពាសពេញបណ្ដាញសង្គមហ្វេសប៊ុក៕