ធនាគារ វីង បោះបង់ចំណូលរាប់សិបលានដុល្លារ ពីការលុបចោលថ្លៃសេវាដកលុយនៅទូទាំងប្រទេសកម្ពុជា

Share This

នៅប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធនាគារ វីង បានប្រកាសលុបចោលថ្លៃសេវាដកប្រាក់ជារៀងរហូតសម្រាប់អតិថិជនទាំងអស់ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយនៃបេសកកម្មរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវដំណោះស្រាយធនាគារមានភាពច្នៃប្រឌិតខ្ពស់ សន្សំសំចៃ និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។

ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅគ្រប់ភ្នាក់ងារធនាគារ វីងជាង ១២,០០០ កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាដកប្រាក់ឥតគិតថ្លៃ នឹងទទួលបានសំណងត្រលប់វិញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

ការផ្តល់ជូននូវការដកប្រាក់មិនគិតថ្លៃសេវានេះ គឺជាលើកដំបូងបំផុតសម្រាប់ទីផ្សារសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាការបោះជំហានទៅមុខដោយភាពស្វាហាប់ក្រោមការដឹកនាំរបស់បណ្ឌិត Dmytro Kolechko ដែលទើបត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃធនាគារ វីង។

បណ្ឌិត Dmytro Kolechko បានលើកឡើងថា ៖ «ការផ្តល់ជូននេះមិនគ្រាន់តែសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ពោលគឺឥតគិតថ្លៃសេវាជារៀងរហូត។ តាមរយៈការលុបចោលថ្លៃសេវាទាំងស្រុងសម្រាប់ការដកប្រាក់នេះ យើងខ្ញុំកំពុងតែធ្វើឱ្យសេវាធនាគារមានតម្លៃសមរម្យ សន្សំសំចៃបានច្រើនជាងមុន និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ជាមួយគ្នានេះ យើងនឹងសងត្រលប់វិញផងដែរ សម្រាប់អតិថិជនដែលទិញកញ្ចប់សេវាដកប្រាក់គិតថ្លៃនាពេលកន្លងមក»

សេចក្តីប្រកាសនៃការសម្រេចនេះធ្វើឡើង បន្ទាប់ពីធនាគារ វីង បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខ្លួនកាលពីឆ្នាំមុន។ ជាក់ស្តែង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រាក់ចំណូលរបស់ធនាគារ វីង បានកើនឡើង ៧៣% ដោយសារតែប្រាក់បញ្ញើកើនឡើង ៦២% និងការផ្តល់ឥណទានរក្សាបានកំណើនថេរ។ ជាមួយនឹងទ្រព្យសកម្មសរុបនាពេលបច្ចុប្បន្នកើនលើសពី ២,៥ពាន់លានដុល្លារអាមេរិក ធនាគារ វីង កាលពីពេលថ្មីៗនេះក៏បានបន្ថែមដើមទុន ៨៨លានដុល្លារអាមេរិក ដើម្បីជំរុញផែនការពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនវិសាលភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត Dmytro Kolechko បានបន្ថែមទៀតថា៖ «កំណើនរបស់ធនាគារ វីង មានការកើនឡើងយ៉ាងខ្លាំងក្លា។ ហើយការដកប្រាក់មិនគិតថ្លៃសេវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ស្របពេលដែយើងខ្ញុំកំពុងខិតខំធ្វើទំនើបកម្មសេវាធនាគារឱ្យកាន់តែសាមញ្ញ តម្លាភាព និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ខណៈដែលប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានការកើនឡើង ដោយសារវិធាការដាក់ចេញដោយធនាគារជាតិ នៃកម្ពុជា យើងខ្ញុំនៅតែមើលឃើញថា ការប្រើប្រាស់សាច់ប្រាក់គឺជាតម្រូវការចាំបាច់សម្រាប់អតិថិជនជាច្រើន។ ធនាគារ វីង ប្តេជ្ញាចិត្តពេញទំហឹងក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយដែលពួកគាត់ត្រូវការដើម្បីធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង»

ការផ្តល់ជូនការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូតនេះ ធនាគារ វីង ត្រូវខាតបង់នូវប្រាក់ចំណូលរាប់សិបលានដុល្លារអាមេរិកមិនថាពេលបច្ចុប្បន្ន និងទៅអនាគតនោះឡើយ ដែលនេះគឺជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ វីង សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបំពេញសេចក្តីត្រូវការឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនាំមកនូវការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំ។

ដើម្បីរីករាយជាមួយការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូត អតិថិជនគ្រាន់តែដោនឡូតអេប Wing Bank រួចចុះឈ្មោះបើកគណនីធនាគារ វីង។ ការបើកគណនី គឺមានភាពងាយស្រួលបំផុត ដែលអតិថិជនអាចចុះឈ្មោះបើកគណនីដោយខ្លួនឯងផ្ទាល់នៅលើអេប Wing Bank ឬគ្រាន់តែទៅកាន់ភ្នាក់ងារធនាគារ វីង ណាមួយដែលមានទីតាំង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជាង១០០កន្លែង ឬសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជាដើម្បីទទួលបានជំនួយផ្ទាល់ ក៏ដូចជាបទពិសោធន៍ធនាគារដ៏សម្បូរបែប។

ទោះបីធនាគារ វីង មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាការប្តេជ្ញាចិត្តឥតងាករេក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អឥតខ្ចោះ តម្លាភាព និងបន្តបង្កើតនូវផលិតផលហិរញ្ញវត្ថុទំនើបៗជាច្រើនទៀតដើម្បី បំពេញនូវតម្រូវការដ៏សម្បូរបែបទៅដល់ប្រជាជនកម្ពុជា។

ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនាំមុខគេនេះ ធនាគារ វីង បានគូសបញ្ជាក់ពីភាពឈានមុខគេ និងបង្កើតបាននូវគំរូនៃស្តង់ដារថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់បរិយាបន្នធនាគារនៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនឆ្ពោះទៅមុខជានិរន្តរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ថៃសម្ដែងរាក់ពេក សូម្បីលោក Michael B Alfaro ក៏លើកឡើងទាំងហួសចិត្ត ពាក់ព័ន្ធនឹងល្បិចថៃយកទូរស័ព្ទមកប្រតិដ្ឋ មួលបង្កាច់កម្ពុជា

ទៅប្រកួតទាំងមិនសូវមានអ្នកគាំទ្រដឹង តែបុរសឯក កាវីន និង លីហេង ដណ្ដើមបានជ័យលាភីអន្តរជាតិជូនមាតុភូមិ យ៉ាងមានកិត្តិយស

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ