នៅល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចឱ្យដឹងថា ចាប់ពីត្រឹមម៉ោង ១២ យប់ថ្ងៃនេះទៅ ការនាំចូលប្រេងឥន្ធនៈ និង ឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
នេះជាការឆ្លើយតបមួយបន្ថែមទៀតពីកម្ពុជា បន្ទាប់ពីមានការគំរាមពីប្រទេសថៃ លើបញ្ហាការកាត់ផ្តាច់នាំចូលនូវប្រេងឥន្ធនៈមកកាន់កម្ពុជា ពីសំណាក់ក្រុមជ្រុលនិយមថៃ។
«ចាប់ពីម៉ោង ១២ យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និង ឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»៕