នៅថ្ងៃនេះ គឺជាថ្ងៃទី ០១ នៃដើមខែតុលា ខណៈថ្មីៗនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកខ្លីៗអំពីឆ្នាំឆុង និង ឆ្នាំហេង នៅក្នុងខែតុលា ឆ្នាំ ២០២៥ នេះ។
ក្នុងនោះ លោកគ្រូចិនសែ ម៉ុង បានបញ្ជាក់ពីឆ្នាំឆុង និង ឆ្នាំហេង ក្នុង «ខែតុលា» នេះ ឱ្យបានដឹងថា ៖
– ឆ្នាំហេង រួមមាន ៖ ឆ្នាំថោះ ឆ្នាំមមី និង ឆ្នាំខាល
– ឆ្នាំឆុង រួមមាន ៖ ឆ្នាំរោង ឆ្នាំមមែ និង ឆ្នាំឆ្លូវ
ដោយឡែកក្នុងខែកញ្ញាកន្លងទៅ ចំពោះឆ្នាំឆុង និង ឆ្នាំហេង គឺឆ្នាំឆុង រួមមាន ឆ្នាំថោះ និង ឆ្នាំរកា ចំណែកឯឆ្នាំហេង រួមមាន ឆ្នាំរោង ឆ្នាំឆ្លូវ និង ឆ្នាំម្សាញ់៕