ដំបូងល្អជាសុខៗ តែយូរៗតាំងខ្លួនមានបារមីកាន់ធ្វើរឿងប្លែកៗ ឆាប់ទៅរកពេទ្យ ព្រោះអាចមានបញ្ហាបែកសតិ

Share This

សព្វថ្ងៃបុគ្គលម្នាក់ៗបានកំពុងប្រើប្រាស់បណ្តាញសង្គមក្នុងគោលបំណងផ្សេងៗគ្នា ខ្លះជាការកម្សាន្ត ខ្លះចែករំលែក ឯខ្លះទៀតជាការរកស៊ី ជាដើម។ ដោយឡែក មានបុគ្គលមួយចំនួនតូច ដោយហេតុចង់បានចំណាប់អារម្មណ៍ ចង់ល្បីជាប្រយោជន៍ផ្ទាល់ខ្លួន ចង់ឱ្យមុខរបររកស៊ីកាន់តែដាច់ ពួកគេបានប្រើបណ្តាញសង្គមជាធ្នាក់ទាក់ទាញអារម្មណ៍គេ និង ជួនបំពុលសង្គមតាមរយៈសកម្មភាពប្លែកៗស្ទើរមិនគួរឱ្យជឿមួយចំនួន។ យ៉ាងណាមិញ បើអ្នកឃើញ ឬ ជួបមនុស្សប្រភេទបែបនេះ អ្នកអាចណែនាំឱ្យពួកគេនោះឱ្យឆាប់ទៅរកពេទ្យចិត្តសាស្ត្របន្ទាន់ ព្រោះពួកគេអាចពាក់ព័ន្ធនឹងបញ្ហាសតិអារម្មណ៍មិននឹងន។

១. បង្កើតសាច់រឿង និយាយដើម និង ឈ្លោះប្រកែកគ្នា

ការឈ្លោះគ្នាជារឿងរវាងបុគ្គល និង បុគ្គល ប៉ុន្តែបុគ្គលប្រភេទនេះ ចូលចិត្តបង្ហោះសារ វីដេអូ ឬ Live វីដេអូ បង្កើតការចាប់អារម្មណ៍ ឱ្យគេឈឺឆ្អាលជាមួយរឿងរបស់ខ្លួន ទាំងដែលខ្លួនត្រូវដោះស្រាយតទល់ជាមួយបុគ្គលម្នាក់ទៀតដោយខ្លួនឯងសោះ។​ ការដ្រាម៉ាហួសហេតុ ការនិយាយដើមដោយប្រយោល ឬដៀមដាមឱ្យតម្រុយ ក៏ជាចំណែកមួយបំពុលផងដែរ។

២. ចែករំលែករឿងមិនពិត​

បុគ្គលចែករំលែកពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិត ដោយមិនបានឆែកប្រភពដើមច្បាស់លាស់ អាចបង្កឱ្យមហាជនលើបណ្តាញសង្គមមានភាពភ័យខ្លាច ការយល់ច្រឡំ ឬគ្រោះថ្នាក់។ ភាគច្រើនពួកគេធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីល្បីផេក ល្បីខ្លួនឯងមួយឆាវៗ តែយូរៗទៅគ្មាននរណាម្នាក់ជឿទុកចិត្តគេឡើយ។ សកម្មភាពនេះ វាជាការបំផ្លាញទំនុកចិត្ត និង បន្តរង្វិលជុំនៃព័ត៌មានមិនពិត។

៣. រូបភាពជាការសម្តែង ឬ តាំងខ្លួនជាអ្នកមានញាណពិសេស

ការជឿឬមិនជឿ វាអាស្រ័យទៅលើបទពិសោធ និង កម្រិតយល់ដឹងរបស់អ្នកទស្សនា។ ក្នុងនោះទង្វើជាការសម្តែងរាប់តាំងពី ធ្វើពុតជាឈឺ ជាខ្លាច ជាឈ្លោះគ្នា ជារីករាយ ជាស្នេហា ឬអ្នកខ្លះទាក់ទងនឹងអបិយជំនឿ ការចូលរូប អភិនីហារ បុណ្យបារមីអីជាដើម។​

៤. រិះគន់គ្រប់ទិស

មួយថ្ងៃៗបុគ្គលបែបនេះតែងនៅមិនសុខ កើតចិត្តស្អប់រិះគន់គេមិនឈប់។ ពួកគេចូលចិត្តរិះគន់អ្នកដទៃទៅលើរូបរាង ឬសមិទ្ធផលជោគជ័យណាមួយ។ រវល់តែរិះគន់រឿងគេ ភ្លេចខ្វល់ខ្វាយពីរឿងខ្លួនឯង យូរទៅៗទង្វើនឹងឆ្លុះបញ្ចាំងពីធាតុពិតខ្លួនឯង ល្បីជាមនុស្សដែលអ្នកជុំវិញខ្លួនមិនហ៊ានទៅជិត និង មិនគួរឱ្យទុកចិត្ត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ