នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន The Straits time បានរាយការណ៍ថា អាជ្ញាធរក្នុងប្រទេសមីយ៉ាន់បានចាប់ខ្លួនគ្រូទាយតាម TikTok វ័យក្មេងម្នាក់ ដែលបានទាយបំភ័យប្រជាជនថា មីយ៉ាន់ម៉ានឹងជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរម្តងទៀត។

គ្រូទាយខាងលើនេះមានវ័យ ២១ ឆ្នាំ និងមានអ្នកតាមដានលើបណ្តាញសង្គម TikTok ប្រមាណជា ៣០០ ០០០ នាក់ ហើយគេបានបានធ្វើការទស្សន៍ទាយថា ប្រទេសមីយ៉ាន់ម៉ានឹងជួបគ្រោះរញ្ជួយដីនៅម្តងទៀតនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ដែលបង្កឱ្យប្រជាជនដែលកំពុងតែមានការបាក់ស្បាតហើយ កាន់តែមានការភិតភ័យ។

យ៉ាងណាមិញ ចុងក្រោយគ្រូទាយរូបនេះ ក៏បានត្រូវបានអាជ្ញាធរចុះឆ្មក់ចាប់ដល់ផ្ទះដែលនៅក្រុង Monywa ខេត្ត Sagaing កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅបានសម្រេច។ ដោយឡែកខាងរដ្ឋបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា គេនឹងចាត់វិធានការយ៉ាងដាច់ខាតទៅលើបុគ្គលនេះ ដែលបានចែករំលែកព័ត៌មានមិនពិត ដោយមិនមានការអត់ឱននោះទេ៕

ប្រភព៖ Khaosod