នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយគិតចាប់ពីថ្ងៃទី ២១ ខែមីនា នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងខាងលើ បានបញ្ជាក់ពីតម្លៃលក់រាយដូចខាងក្រោម ៖
– ប្រេងសាំងធម្មតា = ៣ ៨៥០ រៀល/លីត្រ
– ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ
បើធៀបទៅនឹងតម្លៃប្រេងសាំងកាលពីថ្ងៃទី ១០ ដល់ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ តម្លៃប្រេងសាំង និង ម៉ាស៊ូត គឺនៅថេរមិនបានឡើងចុះឡើយ។ សូមអានសេចក្ដីជូនដំណឹងលម្អិត ៖