សេដ្ឋិនី Pimrypie ធ្លាប់ទម្លាយថាប៊ិះនឹងអស់បុណ្យ ព្រោះតែភ្លាត់រឿងកែសម្ផស្ស
កំពូលអ្នកសេដ្ធីនីអនឡាញល្បី Pimrypie ហាក់កំពុងមានឥទ្ធិពលខ្លាំងសម្បើមណាស់ក្នុងប្រទេសថៃ ដោយសារតែនាងបានក្តោបក្តាប់ទីផ្សារអនឡាញក្នុងប្រទេសស្ទើរទាំងអស់ ក៏ដូចជាទឹកចិត្តសប្បុរសរបស់នាង ដែលតែងតែជួយអ្នកខ្សត់អត់ក្រ រហូតធ្វើឱ្យមានមហាជននាំគ្នាគាំទ្រស្រឡាញ់យ៉ាងគគ្រឹកគគ្រេងនោះ។
យ៉ាងណាមិញ បើក្រឡេកមកមើលមុខមាត់របស់នាងវិញ គេឃើញថាសុទ្ធតែបានមកពីការកែកុនទាំងអស់ច្រើនដងរាប់មិនអស់ឡើយ ដោយនាងបានចំណាយលុយមិនតិចជាងរាប់សែនដុល្លារនោះទេ ទម្រាំបានមុខមាត់ប៉ុណ្ណេះនោះ។
ដោយឡែក ក្រៅពីការកែសម្ជស្សមុខមាត់ហើយ Pimrypie ក៏បានឱ្យដឹងថា ខ្លួនធ្លាប់វះកាត់កែសុដន់ រហូតដល់ទៅ ២ ដងឯណោះផងដែរ ដែលក្នុងនោះនាងធ្លាប់ស្ទើរតែអស់ជីវិតដោយសារវាទៅហើយ។
កំពូលអ្នកអនឡាញរូបនេះ បានឱ្យដឹងថា ខណៈដែលធ្វើហើយលើកទីមួយមិនទាន់បានប៉ុន្មាន សរសៃឈាមនៅតំបន់សុដន់នោះក៏បានចាប់ផ្តើមបែក ដែលតម្រូវឱ្យនាងត្រូវចូលវះកាត់សារជាថ្មីម្តងទៀតសឹងមិនទាន់ តែគ្រូពេទ្យក៏អាចជួយនាងបាន ហើយមកទល់ពេលនេះស៊ីលីកូនដែលនៅក្នុងសុដន់នាង គឺទំហំប្រមាណ ៤០០ សេសេ។
យ៉ាងណាមិញ ថ្មីៗនេះ Pimrypie ក៏បានបាត់មុខពីការឡាយលក់តាមអនឡាញជាងមួយខែឯណោះ ដែលតាមពិតទៅនាងបានទៅសំងំធ្វើច្រមុះជាថ្មីសោះ ហើយលើកនេះមើលទៅក៏ហាក់ប្លែកភ្នែកស្អាតជាងមុនមិនតិចនោះដែរ៕