នៅក្នុងជម្លោះព្រុំដែនកម្ពុជា ថៃ ដ៏ក្តៅគគុកនេះ មហាជនពិតជាស្គាល់ច្បាស់នូវ Boonsin Padklang ដែលជាមេបញ្ជាការកងទ័ពភូមិភាគទី ២ ហើយជាមេទាហានមួយរូប ដែលតែងតែបោះសម្តីឈ្លានពានយ៉ាងគឃ្លើនមកកាន់ប្រទេសកម្ពុជា។
យ៉ាងណាមិញ មេទ័ពរូបនេះ កំពុងតែត្រូវបានប្រជាជនថៃស្រឡាញ់រាប់អានណាស់ ហើយថែមទាំងសរសើរមិនដាច់ពីមាត់ថាមានមុខសង្ហាដូចជាអ្នកចម្រៀងថៃជើងចាស់មួយរូបឈ្មោះ Monkan Kankoon ។ ក្នុងនោះ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ Boonsin Padklang ក៏បានឆ្លើយតបទៅកាន់មហាជនវិញថា ខ្លួនមិនអៀនទៀតឡើយ នៅពេលដែលគេសរសើរបែបនេះ វាធ្លាប់ទៅហើយ ហើយក៏សប្បាយចិត្តដែលសង្ហាដូចជាអ្នកចម្រៀង តែប្រហែលមិនអាចច្រៀងចម្រៀងរបស់ Boonsin Padklang បានឡើយ ព្រោះតែខ្លួនជាទាហាន។
អ្នកចម្រៀងថៃ Monkan Kankoon
លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន Boonsin Padklang បានប្រាប់អ្នកកាសែតថាបានលួចរៀនច្រៀងចម្រៀងរបស់ Monkan Kankoon មកខ្លះៗ ហើយអ្នកកាសែតក៏បានសុំឱ្យលោកច្រៀង តែមេទ័ពរូបនេះបានប្រាប់អ្នកកាសែតវិញថា កុំច្រៀងល្អជាង ព្រោះខ្លាចខ្មែរឃើញ ហើយលែងខ្លាចខ្លួនទៀត៕
ប្រភព៖ AMARINTV