ក្នុងជំនឿខ្មែរ បុគ្គលស្ល-ាប់គេតែងដាក់ក្បាលទៅទិសខាងលិច តាមពិតមានបង្កប់រឿងពីក្រោយយ៉ាងព្រឺសម្បុរ

Share This

ក្នុងជំនឿអរូប្បិយខ្មែរ មិនថាតាំងពីបុរាណកាល ឬ មកដល់បច្ចុប្បន្នកាលឡើយ នៅពេលមានបុគ្គលស្លាប់ គឺគេតែងតែរៀបចំដាក់បុគ្គលស្លាប់នោះឱ្យបែរក្បាលទៅទិសខាងលិចជាកំហិត ដែលទង្វើបែបនេះបានធ្វើឱ្យមហាជនមួយចំនួន ពិសេសក្មេងៗជាន់ក្រោយនៅតែមានមន្ទិល និង សៅហ្មងរហូតមកដល់សព្វថ្ងៃ។ តើជំនឿដែលដាក់ឱ្យបុគ្គលស្លាប់បែរក្បាលទៅទិសខាងលិចនោះ មានជាប់ពាកព័ន្ធរឿងអ្វីខ្លះ? ហើយតើវាមានអត្ថន័យយ៉ាងណាបង្កប់នៅក្នុងនោះ?

ជាការពិតបើយើងសង្កេតឱ្យបានច្បាស់ និង មែនទែនទៅ រាល់ពេលដែលមានមនុស្សស្លាប់យើងតែងតែឃើញចាស់ទុំ ព្រឹទ្ធាចារ្យ អ្នកធម៌អ្នកអាថ៌ ឬ អាចារ្យអ្នកភ្លុក ជាដើម តែងបង្កាប់ឱ្យគេរៀបចំដាក់សពបែរក្បាលទៅទិសខាងលិចជានិច្ច ទាំងពេលទើបនឹងស្លាប់ ហៀបបូជា ឬ បញ្ចុះ ដោយគេយោងលើហេតុមួយចំនួនថា ទិសនោះគឺជាទិសអពមង្គល។

ទាក់ទងនឹងជំនឿ ក៏ដូចជាទំនៀមនេះ គឺមានរឿងព្រេងមួយបានដំណាលបញ្ជាក់ផងដែរ ដោយរឿងដំណាលនោះគេប្រកាន់តៗគ្នាមកតាំងពីកាលព្រះឥសូរកោរជុកឱ្យព្រះពិឃ្នេស ជាបុត្រ ដូចមានដំណាលក្នុងសាសនាព្រាហ៍ថា ៖

«ព្រះឥសូររៀបចំកោរជុកព្រះពិឃ្នេស តែភ្លេចអញ្ជើញព្រះអង្គារ ។ ព្រះអង្គារខ្ញាល់ក៏បណ្តាលឱ្យកាំបិតកោរ ទៅកាត់យកក្បាលព្រះពិឃ្នេសចោលទៅក្នុងមហាសមុទ្រ ។ ព្រះវិស្ណុក៏ប្រើព្រះវិស្សកម្មឱ្យចុះទៅរកក្បាលមនុស្ស ឬ តិរច្ឆានណា ដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិស្ណុការ ទៅរកមើលឃើញតែដំរីពីរដេកបែរក្បាលទៅទិសខាងលិច ក៏កាត់យកក្បាលដំរីមួយទៅថ្វាយព្រះឥសូរ ព្រះឥសូរក៏តភ្ជាប់ឱ្យព្រះពិឃ្នេស ។ ទើបព្រះពិឃ្នេសមានក្បាលជាដំរី» ។

ព្រោះតែដំណាលនៃរឿងខាងលើនេះហើយ ទើបមនុស្សបុរាណប្រកាន់ជឿថា ទិសខាងលិចជាទិសអពមង្គល បើកាលណាមានមនុស្សស្លាប់ ទើបគេដាក់ឱ្យបែរក្បាលទៅទិសខាងលិច ហើយក៏ជាប់ទំនៀមនេះរហូតមកដល់សព្វថ្ងៃតែម្តងទៅ។ រឿងដំណាលនេះដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគទី ៩ ទំព័រទី ៤៨៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ