កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកកបានរងគ្រោះរញ្ជួយដី ដែលមានឥទ្ធិពលពីប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្សម្នាមានការជ្រួលច្របល់ភ័យខ្លាច និង មានការកកស្ទះស្ទើរគ្រប់កន្លែង។

យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ មាននារីជនជាតិថៃម្នាក់ បានទម្លាយបទពិសោធរបស់ខ្លួនក្នុងហេតុការណ៍រញ្ជួយដីខាងលើ ដោយនាងបានឱ្យដឹងថា នៅថ្ងៃកើតហេតុក្នុងក្រុងមានការកកស្ទះខ្លាំងណាស់ នាងបានព្យាយាមរកតាក់ស៊ី និង ឡានក្រុងដើម្បីជិះទៅផ្ទះ តែក៏រកមិនបាន ចំណែកកង់បីក៏មិនមាន ហើយរថភ្លើងវិញក៏ត្រូវផ្អាកការដំណើរការ។ នាងទាល់តម្រិះមិនដឹងថារកវិធីអ្វីត្រឡប់ទៅផ្ទះវិញវិញ ទើបនឹកឃើញចូលទៅទិញម៉ូតូថ្មីមួយគ្រឿង រួចជិះទៅផ្ទះដោយខ្លួនឯងតែម្តង។

នាងបានឱ្យដឹងថា នាងប្រើពេលតែជាងកន្លះម៉ោងប៉ុណ្ណោះក្នុងការទិញម៉ូតូ ដែលមានតម្លៃប្រមាណជិត ១៥ ០០ ដុល្លារ ដោយនាងបានបង់លុយផ្តាច់ភ្លាមៗមិនមានការបង់រំលោះឡើយ។ យ៉ាងណាមិញ មហាជនបាននាំគ្នាសរសើរនាងមិនដាច់ថាជាមនុស្សឆ្លាត ជាពិសេសនោះគឺមានធនធានសម្រាប់កែបញ្ហាបានភ្លាមៗទៀតផង៕


ប្រភព៖ Khaosod