នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខេត្តកណ្ដាល
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌពោធិ៍សែនជ័យ
២. ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានច្បារអំពៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌទួលគោក និង ខណ្ឌសែនសុខ
៣. ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌច្បារអំពៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌ៧មករា ខណ្ឌចំការមន និង ខណ្ឌឬស្សីកែវ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖