នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣៖ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦៖ មានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និង ខណ្ឌដង្កោ
២. ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌមានជ័យ និង ខណ្ឌសែនសុខ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌច្បារអំពៅ
៣. ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖