TECNO POVA 7 ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ ដែលគ្រប់គ្នារង់ចាំបានមកដល់ទីផ្សារកម្ពុជាហើយ

Share This

ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 នៅក្នុងទីផ្សារកម្ពុជាហើយ នៅផ្សារទំនើប AEON មានជ័យ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players “CFU Gaming” ដែលជាជើងឯក MPL KH រដូវកាលទី ៨, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 7 ជាស្មាតហ្វូនលេងហ្គេមល្អបំផុត មានបំពាក់នូវបន្ទះឈីបថ្មីជាមួយថ្មទំហំធំដែលអាចសាកបានលឿនរហូតដល់ 45W និង ជាស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ។

រូបរាង ៖ ការឌីហ្សាញរចនារូបរាងបែប Interstella Spaceship អនាគតនៃបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជាមួយនឹងទម្ងន់ត្រឹមតែ 214g និង កម្រាស់ត្រឹមតែ 9.31mm និង រូបរាងកាមេរ៉ាបែបត្រីកោណ «Triangular» និង ការពារឆ្កូតស័ក្តិសមជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តនៅបច្ចេកវិទ្យាសម័យថ្មី។

ថ្មធំ 7000mAh ៖ ជាមួយនឹងថាមពលថ្ម 7,000mAh អាចកម្សាន្ត និង លេងហ្គេមគ្មានដែនកំណត់ជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូរ រហូតដល់ 1800 Cycle លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W FlashCharge និង សុវត្ថិភាព ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម និង មុខងារផ្ទេរថ្មទៅសាកបញ្ចូលស្មាតហ្វូនផ្សេងទៀត Reverse Charge រហូតដល់ 10W។

កម្លាំងម៉ាស៊ីន ៖ ដំណើរការដោយបន្ទះឈីប MediaTek Helio G100 Ultimate Processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 16GB, TECNO POVA 7 ដែលអាចលេងហ្គេមកំពុងពេញនិយមបានយ៉ាងរលូនផ្តល់បទពិសោធលេងហ្គេមយ៉ាងល្អ និង ផ្តល់ការកម្សាន្តយូរជាងមុន។

អេក្រង់ធំ 6.78″ 120Hz ៖ TECNO POVA 7 មានអេក្រង់ Full HD “1080×2460” ជាមួយល្បឿនអេក្រង់លឿន120Hz រហិល ដែលផ្តល់បទពិសោធអស្ចារ្យសម្រាប់ការលេងហ្គេម និង មើលវីដេអូ។លើសពីនេះវាប្រើពេលមានទឹក ឬ វត្ថុរាវកំពប់លើ។

កាមេរ៉ា108MP ៖ បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO POVA 7 រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និង កម្រិតពណ៌ច្បាស់។ កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ និង កាមេរ៉ាមុខ 8MP។

ប្រព័ន្ធប្រតិបត្តិការថ្មី ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 15 រូបរាង ICON និង Animation ថ្មីជាង 300 ធ្វើជាពិសេសសម្រាប់ម៉ូដែលនេះ ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព និង លក្ខណៈពិសេស ដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម ១ គីឡូម៉ែត *មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំង និង ស្ថានភាពការប្រើប្រាស់) ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម និង IP64 ធន់នឹងទឹក និង ធូលី។

ចំណុចពិសេសលម្អិត៖
– អេក្រង់ 6.78″ Full HD និង ល្បឿន 120Hz
– ឈីបខ្លាំង MediaTek Helio G100 Ultimate Processor
– ទំហំផ្ទុក 8GB (MemFusion up to 16GB) + 256GB
– កាមេរ៉ា ភ្នែក 2 ទំហំ 108MP+Macro CAM
– បាសបំពងសំឡេង ២ គ្រាប់ DTS + Hi Res,
– ទំហំថ្មធំ 7000mAh និង សាកថ្មលឿន 45W
– ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP64
– ប្រព័ន្ធប្រតិបត្តិការថ្មី Android 15
– ជម្រើសពណ៌ : ខ្មៅ, ស និង ទីតានៀមហ្គោល។

បើតាមក្រុមការងារ «ប្រជាប្រិយ» បានចូលរួមកម្មវិធី និង ធ្វើការតេស្តសាកល្បងផ្ទាល់ ទូរស័ព្ទ TECNO POVA 7 ពិតជាមានល្បឿនលឿន ជាពិសេស មានរូបរាងទាក់ភ្នែកខ្លាំងជាមួយកាឌីហ្សាញកាមេរ៉ាខាងក្រោយបែបត្រីកោណ មើលមកស៊ីវិល័យ និង លេចធ្លោ។ ឯទម្ងន់វិញក៏ស្រាលផងដែរ។ តម្លៃក្រោម ២០០ ដុល្លារ សឹងថាមិនគួរឱ្យជឿ។

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីបថ្មី និង លឿនជាងមុន និង សមត្ថភាពថ្មធំជាងមុនដែលជា ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ។
ជម្រើសពណ៌ ៖ ខ្មៅ, ស និង ទីតានៀមហ្គោល។
តម្លៃ ៖ TECNO POVA 7 : $169 (រ៉េម 8+8GB ទំហំផ្ទុក 256GB)
ជម្រើសមួយទៀត ត្រឹមតែ $149 សម្រាប់ រ៉េម 8+8GB ទំហំផ្ទុក 128GB)។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និង ធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក។ សូមតាមដានហ្វេសបុកផេក TECNO MOBILE ៖ https://www.facebook.com/TECNOMobileCambodia ឬ ចូលគ្រុប TECNO Cambodia Official Fan club https://www.facebook.com/groups/tecnocambodiaofficialfanclub ដើម្បីទទួលព័ត៌មានថ្មី និង រង្វាន់ដ៏សន្ធឹកសន្ធាប់ពី TECNO៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ