ជារឿងនឹកស្មានមិនដល់ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ មានករណីភ្ញៀវទេសចរជាតិមួយរូប បានធ្លាក់ទូរសព្ទដៃរបស់ខ្លួនទៅក្នុងទឹកបារាយនាគព័ន្ធ ស្ថិតនៅក្នុងទឹកដីអង្គរ ភូមិសាស្ត្រខេត្តសៀមរាប។
តាមរយៈអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ មានករណីភ្ញៀវទេសចរជាតិម្នាក់ បានធ្លាក់ទូរសព្ទដៃ ប្រភេទ iPhone x ចំនួន ១ គ្រឿងចូលទៅក្នុងទឹកបារាយនាគព័ន្ធ ខណៈពេលកំពុងឈរថតរូប នៅទីតាំងខាងលើ។ ភ្លាមៗនោះ ក្រុមការងារភ្នាក់ងារទេសចរ សហការជាមួយក្រុមការងារភ្នាក់ងារសណ្តាប់ធ្នាប់ បានចុះទឹកស្វែងរកឃើញ និង បានប្រគល់ជូនម្ចាស់ទូរសព្ទវិញផងដែរ។
តាមរយៈសកម្មភាពដ៏គួរឱ្យស្ងើចសរសើរនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ទទួលបានការគោរពសរសើរពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ចំពោះការយកចិត្តទុកដាក់ខ្ពស់ ទៅកាន់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទាំងជាតិ និង អន្តរជាតិ និង នាំមកនូវភាពកក់ក្ដៅផងដែរ៕