នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្ពុជាបានបើកសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ពីការវិវត្តន៍នៅក្នុងថ្ងៃទី ២ នៃការឈ្លានពានភាគីថៃមកលើទឹកដីកម្ពុជា ដែលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ភាគីថៃបានបើកការវាយប្រហារទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
– នៅវេលាម៉ោង ៣៖២០ នាទី ថៃបានបើកការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និង ភ្នំ៣៣៣
– នៅវេលាម៉ោង ៥៖២៥ នាទី ថៃបានប្រើគ្រាប់បែកចង្កោម វាយប្រហារមកលើតំបន់ភ្នំខ្មោច
– នៅវេលាម៉ោង ៥៖ ៣០ នាទី ថៃចាប់ផ្ដើមវាយប្រហារនៅតំបន់ប្រាសាទតាមាន់ និង ប្រសាទតាក្របី
– នៅវេលាម៉ោង ៥ ៖ ៤០ នាទី ថៃចាប់ផ្ដើមវាយប្រហារនៅតំបន់មុំ ៣
– នៅវេលាម៉ោង ៦ ៖ ៥០ នាទី ថៃបាញ់គ្រាប់ចង្កោមលើកទី ២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
– នៅវេលាម៉ោង ៧៖ ០៣ នាទី ថៃបាញ់ចូលគោលដៅ ក្នុងតំបន់ជាំតែ
– នៅវេលាម៉ោង ៨៖ ០០ នាទី ថៃបានព្យាយាមវាយដណ្ដើមយកប្រាសាទតាក្របី ប៉ុន្តែកងកម្លាំងកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញ ហើយប្ដេជ្ញាការពារឱ្យខានតែបាន មិនឱ្យមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាឡើយ។
សរុបមក នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានទីតាំងចំនួន ៧ ដែលថៃបានវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈថៃចាប់ផ្ដើមប្រើគ្រាប់បែកចង្កោម វាយសន្ធាប់ និង ចេតនាដោយខុសច្បាប់មកលើកម្ពុជា និង ខុស៕