បើកទឹកទុកប្រើផង! ចាប់ពីម៉ោង ១០ យប់ស្អែក សង្កាត់មួយចំនួនក្នុងខណ្ឌ ៤ នេះ នឹងដាច់ទឹកប្រើប្រាស់តាមពេលវេលាកំណត់

Share This

នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ៤ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌដង្កោ។

តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖

១. សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥

រដ្ឋាករទឹក នឹងជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៣០០ មម ទៅទំហំ ១៦០ មម នៅលើផ្លូវលេខ ៨៧BT ចាប់ពីផ្លូវលេខ ២៦BT កែងផ្លូវលេខ ៨៧BT រហូតដល់ផ្លូវលេខ ៨៧BT កែងផ្លូវលេខ ២៤BT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលគឺ ចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការងារជីក កាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៣០០ មម នេះរួច។

២. សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ដំឡើងបង្គោលពន្លត់អគ្គីភ័យទំហំ ៨០ មម ចំនួន ០២ ទីតាំង នៅលើចិញ្ចើមផ្លូវជាតិលេខ ១ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីផ្លូវ ៤៩VS ដល់ផ្លូវ ១១PE នៅក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយ ពេលកាត់ភ្ជាប់ដំឡើងរួច។

៣. សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០ មម ចំនួនមួយទីតាំងនៅលើផ្លូវលេខ ១៣៦CC-១២ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១៣៦CC ដល់ផ្លូវលេខ ១៣៦CC នៅក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

៤. សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥

រដ្ឋាករទឹកគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ២២៥ មម ចំនួន ២ ​ទីតាំងនៅលើផ្លូវ លេខ ២៥៦DT និង នៅលើផ្លូវលេខ ១៣៦CC-១ ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១៣៦DT កែងនឹងផ្លូវលេខ ១៣៦CC-១ ដល់ផ្លូវលេខ ២៥៦DT នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

(វីដេអូ)​ ធ្លាប់តែជាមនុស្សពូកែវោហារ ឥលូវពិធីករវ័យក្មេង ដេវិដ ត្រូវសម្រាកពេទ្យព្យាបាលជំងឺ ក្រោយវះកាត់សាច់ដុះបំពង់-ក

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

(វីដេអូ) ស្ងាត់ៗ តារាស្រីរៀមច្បង ស្វែង សុជាតា ប្រកាសរៀបការឆាប់ៗ នឹងកូនកំលោះរូបសង្ហាម្នាក់

ព័ត៌មានបន្ថែម

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

ស្វែងរកព័ត៌មាន​ ឬវីដេអូ