ទីបំផុត! ប៉ូលិសក្រុងប៉េកាំង បានឃាត់ខ្លួន Li Yifeng ផ្លូវការហើយ
រយៈពេល ២ ថ្ងៃមកនេះ តារាសម្ដែងប្រុស Li Yifeng បានក្លាយជាប្រធានក្តៅគគុកលើប្រព័ន្ធផ្សព្វផ្សាយជាមួយពាក្យចចាមអារ៉ាមថា បានប្រើសេវាផ្លូវភេទ។
យោងតាមការចុះផ្សាយរបស់ Sohu នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលិសក្រុងប៉េកាំងបានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដែលមានឈ្មោះ Li Yifeng បានទិញសេវាភេទផ្លូវជាច្រើនដង។ បើតាមការបង្ហោះផ្លូវការនៅលើ Weibo ប៉ូលិស នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា៖ «តារាប្រុសរូបនេះ បានសារភាពថា ខ្លួនពិតជាប្រព្រឹត្តដូចការចោទប្រកាន់មែន ហើយត្រូវបានប៉ូលិសឃាត់ខ្លួន និងចាត់ការទៅតាមផ្លូវច្បាប់»។
ក្រោយមកព័ត៌មានដែលបានបញ្ជាក់ ករណីរបស់តារាប្រុសរូបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតមានការចុចមើលជាង ១០០ លានដងនៅលើ Weibo ជារឿងអាស្រូវដែលមានកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅលើបណ្តាញសង្គមនេះ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នេះ ម៉ាកយីហោជាច្រើនដែលបានសហការជាដៃគូបានលុបចោលរូបថតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Li Yifeng ទាំងអស់ រួមទាំងម៉ាកយីហោ «Prada» ដែលតារាសម្ដែងរូបនេះជា BA ធំផងដែរ៕