ឆេមពាន ចែករង្វាន់ទឹកប្រាក់ជាង ២០ ម៉ឺនដុល្លារ ដល់ដៃគូរអាជីវកម្ម

Share This

ឆេមពានគ្រុប បានរៀបចំកម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំ ដែលមានការរៀបចំកម្មវិធីដ៏ប្រណីត ជាមួយប្រាក់រង្វាន់ជាង ២០ ម៉ឺនដុល្លារ ជូនដល់ដៃគូរអាជីវកម្ម ហើយក៏មានការសម្តែងដ៏អស្ចារ្យពីលោក នីកូ តារាតំណាងស្រាបៀរហ្រ្គីត និង ទស្សនីយ៍ភាពជាច្រើនទៀតលើវេទិការ ធ្វើឱ្យដៃគូរអាជីវកម្មទាំងអស់សាទរគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងថា ក្រុមហ៊ុនឆេមពានគ្រុបជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៧ ជាមួយការផលិតភេសជ្ជ:ប៉ូវកម្លាំងឆេមពានអាយ៍ រសជាតិម៉ុងតុល មុនដំបូងគេ ដែលទទួលបានការគាំទ្រដ៏លើសលុបពីប្រជាជនកម្ពុជា។

បន្ទាប់មកនៅឆ្នាំ ២០២៤ ក្រុមហ៊ុន ក៏បានបង្កើត ឆេមពានហ្រ្គីន ដើម្បីឱ្យអតិជនមានជម្រើសរសជាតិកាន់តែច្រើន និង អាចបង្កើនថាមពលពណ៌បៃតង។ ជាមួយឆេមពានហ្គ្រីន សន្ទុះនៃការគាំទ្របានជំរុញឱ្យថ្នាក់ដឹកនាំឆេមពានគ្រុប បង្កើតនូវសមិទ្ធផលថ្មីនៅដើមឆ្នាំ ២០២៥ នោះគឺ ស្រាបៀរហ្រ្គីតថ្មី និង ភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីត ដែលមានវីតាមីនជំនួយភ្នែកមុនតំបូងគេនៅកម្ពុជា។ ស្រាបៀរហ្រ្គីត ជាម៉ាកសញ្ញាថ្មីរបស់ឆេមពានគ្រុប ដែលត្រូវបានផលិតដោយរោងចក្រ Inter Mattrid ជារោងចក្រលំដាប់ស្តង់ដារ ធ្វើឱ្យម៉ាកសញ្ញាហ្រ្គីត ទទួលបាននូវការជឿទុកចិត្តលើគុណភាព និង រសជាតិ។

ក្នុងរយ:ពេលត្រឹម ២ ខែ នៃការចាប់ផ្តើមរបស់ហ្រ្គីត ម៉ាកសញ្ញាមួយនេះ ទទួលបានភាពល្បីល្បាញ និង ការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នេះជាជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន ហើយភាពជោគជ័យនេះអាចកើតឡើងបានដោយសារការគាំទ្ររបស់ដៃគូរអាជីវកម្មរបស់ឆេមពានគ្រុប ដែលបានជំរុញ និង ចែកចាយផលិតផលរបស់ឆេមពានគ្រុបទៅដល់ដៃអតិថិជនគ្រប់ទិសទីទូទាំងប្រទេស។

ហេតុដូចនេះដើម្បីជាការឆ្លើយតបនូវការគាំទ្រពីដៃគូរអាជីវកម្មទាំងអស់ ឆេមពានគ្រុបក៏បានរៀបចំកម្មវិធីជប់លៀងជួបជុំជូនដៃគូរអាជីវកម្មទាំងអស់ បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធដើម្បីឆ្ពោះទៅជោគជ័យរួមគ្នា។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ឆេមពានគ្រុបមានផលិតផលជាច្រើន ដូចជា ឆេមពានអាយ៍ ឆេមពានហ្រ្គីន, ថប់អាប់, ស្រាប្រៀរហ្រ្គីត Premium lager, ភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីត និង Greet Premium black៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ