នៅពោធិ៍សាត់! ប្ដីប្រពន្ធឈ្លោះគ្នា ក្រោយមកបាត់ខ្លួនប្រពន្ធជិត១ខែ ចុងក្រោយ ត្រូវអ្នកជីកទំពាំងប្រទះឃើញគ្រោងឆ្អឹងក្នុងព្រៃ

Share This

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ អធិការដ្ឋាននគរបាលស្រុកបាកាន បានជូនដំណឹងពីលទ្ធផលនៃការបង្រ្កាបករណីឃាតកម្ម សម្លាប់មនុស្សយកទៅចោលក្នុងព្រៃសហគមន៍ នៅសល់តែគ្រោងឆ្អឹង បន្ទាប់ពីនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៣០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះរស់ សាវុធ អនុប្រធានភូមិអន្លង់មាន ថាមានប្រជាពលរដ្ឋដើរកាត់ទំពាំងឬស្សីព្រិច ឃើញមានមនុស្សដេកស្លាប់មានតែឆ្អឹងនៅក្នុងព្រៃសហគមន៍ ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច និង ក្រុមគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និង ពិនិត្យសាកសព (សពមានតែគ្រោងឆ្អឹង)។ ក្នុងនោះបើតាមការបំភ្លឺពីឈ្មោះណយ នាង ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ជាក់ថាខ្លួនបានបាត់កូនស្រីបង្កើតឈ្មោះនាង ណាក ហៅចាន់ណា អាយុ ២៤ ឆ្នាំ ប្ដីឈ្មោះវិសាល ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនទីតាំង១០ហិចតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ មុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។

ក្នុងនោះ បើតាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥ នារីឈ្មោះនាង ណាក ហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។ ចំណែកឯតាមការពិនិត្យកន្លែងកើតហេតុ និង ពិនិត្យសាកសពនៅកន្លែងកើតហេតុ សពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវ និង ស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូខាងលើ សពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ ម៉ែត្រ រិតក និង ថង់ខ្មៅធំទំហំ៩០×១២០ គ្របពីលើសាកសព។

តាមការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះវិសាល ត្រូវជាប្ដីជនរងគ្រោះ ដោយនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០៨ និង ១៥ នាទីកម្លាំងបានចុះទៅនាំឈ្មោះសុខ វិសាល ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរសន្តិសុខ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ ឈ្មោះសុខ វិសាល បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកខ្សែរឌុយសាកទូរស័ព្ទរឹតកប្រពន្ធខ្លួនឈ្មោះនាង ណាក ហៅចាន់ណា នៅព្រៃព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៣០ នាទី មូលហេតុប្រច័ណ្ឌប្រពន្ធ។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សុខ វិសាល ត្រូវបានឃាត់ខ្លួនតាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនិតិធីចាត់ការតាមផ្លូវច្បាប់៕

ប្រភព ៖ អធិការដ្ឋាននគរបាលស្រុកបាកាន

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

ព័ត៌មានបន្ថែម

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ