(វីដេអូ) ព្រោះរងការរិះគន់លើរូបរាងខ្លាំង ធ្វើឱ្យរចនា រ៉ាវ៉ាឌី ធ្លាប់គិតចង់ធ្វើរឿងនេះចំពោះសិល្បៈ
តារាសម្ដែងស្រីវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នអាចចាត់ទុកជាតារាស្រីមួយរូបមានការជោគជ័យទាំងវ័យក្មេងលើវិស័យសិល្បៈសម្ដែង ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យតាមរយៈស្នាដៃសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្ដខ្មែរតូចធំជាច្រើន។
លើសពីនេះ រចនា រ៉ាវ៉ាឌី ក៏តែងត្រូវបានមហាជនលើកសរសើរដល់រូបនាងមិនដាច់ ព្រោះស្រីស្អាតរូបនេះកើតមកមានទាំងព្រម មានមុខមាត់ កម្ពស់កម្ពរស្រស់ស្អាត រាងខ្ពស់ដងខ្លួនស្រឡូនទាក់ទាញខ្លាំង និង តែងបង្ហាញខ្លួនលេងស្ទីលប្លែកៗស្អាតយ៉ាងហាយសូរលើបណ្ដាញសង្គម។
យ៉ាងណាមិញ ដ្បិតតែទទួលបានការស្រឡាញ់ពេញចិត្ត និង សរសើរពីសមត្ថភាព ទេពកោសល្យ និង រូបសម្រស់គ្រប់សប់របស់នាងមែន ប៉ុន្តែកន្លងទៅតារាស្រីរូបនេះ ក៏ធ្លាប់ទទួលរងការមាក់ងាយ ដែលហៅថា Bully ចំពោះរូបនាងផងដែរ។ បើតាមរយៈការរៀបរាប់របស់កញ្ញា រចនា រ៉ាវាឌី ទម្លាយក្នុងកិច្ចសម្ភាស «V talk Cambodia» ឱ្យដឹងថា កញ្ញាធ្លាប់ត្រូវគេ Bully តាំងពីចូលសិល្បៈដំបូងៗលើរូបរាង សំឡេង និង មុខមាត់របស់នាងខ្លាំង។
ក្នុងនោះ រចនា រ៉ាវាឌី បានឱ្យដឹងថាមានគេ Bully ថាសំឡេងនាងមិនស័ក្តិសមជាតួសម្ដែង ហើយចំពោះរូបរាងគេថា នាងធំខ្ពស់ឌាំង អត់សមធ្វើតួអង្គផ្សេងៗ រីឯមុខមាត់ចាស់មិនសមនឹងអាយុ ដែលជាហេតុធ្វើឱ្យនាងធ្លាប់បាក់ទឹកចិត្តរហូតចង់បោះបង់សិល្បៈ ហើយទៅបន្តការសិក្សា ឬក៏ធ្វើអ្វីផ្សេងឱ្យស័ក្តិសមនឹងរូបរាងរបស់ខ្លួន៕
សូមទស្សនាវីដេអូខាងក្រោម៖