ក្រុមហ៊ុន GRAB សហការជាមួយក្រុមហ៊ុន Charge+ ដើម្បីបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី និង ការធ្វើដំណើរ ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា

Share This

រាជធានីភ្នំពេញ – ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន Grab ដែលជាកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន Charge+ ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការសាកថ្មរថយន្តអគ្គិសនីឈានមុខគេ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីជាមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អ្នកបើកបររថយន្តអគ្គិសនីដែលជាដៃគូរបស់ Grab នឹងទទួលបានការបញ្ចុះតម្លៃផ្តាច់មុខ ជាពិសេសលើការសាកថ្មរថយន្តអគ្គិសនីនៅក្នុងស្ថានីយ៍សាកថ្មរថយន្តរបស់ក្រុមហ៊ុន Charge+ ដែលជាផ្នែកមួយនៃការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និង ធ្វើឱ្យមានការទាក់ទាញខ្លាំងលើភាពជាម្វាស់កម្មសិទ្ធិក្នុងការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានគូសបញ្ជាក់ពីជាជំហានមួយដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដោយស្របតាមគោលនយោបាយជាតិក្នុងការលើកកម្ពស់ការដឹកជញ្ជូនស្អាត និង កាត់បន្ថយការបំភាយកាបូន។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នានេះផងដែរ ក្រុមហ៊ុន Charge+ នឹងរួមបញ្ចូលប្រព័ន្ធ ecosystem របស់ដៃគូបើកបរ Grab ទៅក្នុងបណ្តាញសាកថ្មរបស់ខ្លួន ដោយធានានូវការទទួលបានដំណោះស្រាយនៃការសាកថ្មដែលអាចទទួលយកបាន និង មានប្រសិទ្ធភាព។

ដឹកនាំមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពសម្រាប់អ្នកបើកបរសេវាកម្មដឹកអ្នកដំណើរតាមApp

លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab Cambodia មានប្រសាសន៍ថា ៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ Charge+ ដើម្បីផ្តល់អត្ថប្រយោជន៍នេះសម្រាប់ដៃគូអ្នកបើកបររបស់យើងក្នុងការផ្លាស់ប្តូររបស់ពួកគេមកកាន់ការប្រើប្រាស់រថយន្តអគ្គិសនី”។ លោកបានបន្ថែមថា “តាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃលើការសាកថ្មរថយន្តអគ្គិសនីនេះ យើងអាចកាត់បន្ថយបន្ទុកចំណាយរបស់ដៃគូបើកបររថយន្តអគ្គិសនីរបស់យើង ក៏ដូចជារួមចំណែកសម្រេចបាននូវគោលដៅប្រកបដោយនិរន្តភាពយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជាផងដែរ»។ ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការខិតខំប្រឹងរបស់យើងក្នុងការកសាងអនាគតបៃតងសំរាប់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Charge+ បានធ្វើប្រតិបត្តិការ និង​ ពង្រីកបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា សិង្ហបុរី និង តំបន់អាស៊ីអាគ្នេយ៍។ ជាមួយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបានអនុញ្ញាតឱ្យមានមុខងារទូទាត់ប្រាក់នៅក្នុងកម្មវិធីផ្ទាល់ ដោយលុបបំបាត់តម្រូវក្នុងការក្នុងការស្កេន QR ទូទាត់ប្រាក់ក្រៅប្រព័ន្ធ ឬ ទូទាត់ជាសាច់ប្រាក់ផ្ទាល់ក្នុងទីតាំងស្ថានីយសាកថ្ម។ ការតភ្ជាប់ប្រព័ន្ធជាមួយក្រុមហ៊ុនGrab នឹងចូលរួមបង្កើនបទពិសោធ និង ធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់អ្នកបើកបររថយន្តអគ្គិសនីដែលជាដៃគូ និង សម្រេចបានការផ្លាស់ប្តូរទៅការប្រើប្រាស់រថយន្តអគ្គិសនីដ៏ងាយស្រួល និង មានប្រសិទ្ធភាព។

គាំទ្រលើទិសដៅក្មុងការសំរេចបានការដឹកជញ្ជូនបៃតងរបស់ប្រទេសកម្ពុជា

លោក Peter Ng Meng Cheng ប្រធានក្រុមហ៊ុន Charge+ Cambodia មានប្រសាសន៍ថា ៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Grab គឺជាជំហានដ៏សំខាន់មួយសំរាប់អ្នកបើកបរដែលជាដៃគូ ក្នុងការឆ្ពោះទៅរកការចាប់យករថយន្តអគ្គិសនីជាជម្រើសក្នុងការបម្រើដល់ការផ្តល់សេវាកម្មធ្វើដំណើរ»។ លោកបានបន្តទៀតថា ៖ «តាមរយៈការផ្តល់នូវការបញ្ចុះតម្លៃលើការសាកថ្មរថយន្តអគ្គិសនីនេះ គឺយើងមានគោលបំណងសំខាន់ក្នុងការពន្លឿនការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី និងដើម្បីធានាថាអ្នកបើកបររថយន្តអគ្គិសនីអាចទទួលបាននូវប្រើប្រាស់សេវាកម្មសាកថ្ម ដែលអាចទុកចិត្តបាន និង មានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះស្របទៅនឹងគោលនយោបាយ និង ការជំរុញរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបានកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីចំនួន ៧៧០,០០០ គ្រឿងនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៣០»

បន្ថែមពីលើការបញ្ចុះតម្លៃសំរាប់ការសាកថ្មនេះផងដែរ កិច្ចសហការរវាងក្រុមហ៊ុន Grab និង ក្រុមហ៊ុន Charge+ ក៏ជាការផ្តួចផ្តើមគំនិតបន្ថែមទៀតដើម្បីគាំទ្រដល់ការងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលក្នុងនោះ រួមបញ្វូលទាំងជម្រើសហិរញ្ញប្បទានដ៏មានសក្តានុពល និង យុទ្ធនាការបង្កើនការយល់ដឹងបន្ថែមដល់អ្នកបើកបរដែលជាដៃគូឱ្យបានយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី។

ការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មក្នុងប្រទេសកម្ពុជា

ស្របជាមួយការកើនឡើងនៃកំណើនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាតម្រូវការនូវ បណ្តាញស្ថានីយសាកថ្មច្រើនកន្លែង និង ងាយស្រួលរក កាន់តែខ្ពស់ ។ ភាពជាដៃគូ រវាងក្រុមហ៊ុន Grab និង ក្រុមហ៊ុន Charge+ មានគោលបំណងក្នុងការចូលខ្លួនមកដោះស្រាយបញ្ហាប្រឈមនេះតាមរយះការពង្រីកទីតាំងស្ថានីយសាកថ្មនៅតាមទីតាំងសំខាន់ៗក្នុងទីក្រុង រួមទាំងការដាក់និងកំណត់ស្ថានីយសម្រាប់ដៃគូបើកបរ Grab ដើម្បីធានាបាននូវការទទួលបានទីតាំងសាកទំនេរ និង មានភាពងាយស្រួលបន្ថែមទៀត។

កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរចំពោះនិរន្តរភាព ការច្នៃប្រឌិត និងការពង្រឹងសេដ្ឋកិច្ច។ តាមរយៈការជ្រោមជ្រែងបន្ថែមទៅលើការផ្លាស់ប្តូរការប្រើប្រាស់ទៅកាន់រថយន្តអគ្គីសនីនេះ ក្រុមហ៊ុន Grab និងក្រុមហ៊ុន Charge+ បាន និង កំពុងជំរុញប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតនៃការដឹកជញ្ជូនស្អាត និងប្រកបដោយប្រសិទ្ធភាព។

អំពីក្រុមហ៊ុន Grab

Grab គឺជាកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និង សេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយបម្រើការជាង 700 ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់ អាចបញ្ជាទិញអាហារ ឬ គ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬ តាក់ស៊ី ទូទាត់ការទិញទំនិញ តាមអ៊ីនធឺណិត ឬ ចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និង ធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ 2012 ដោយមានបេសកកម្ម ដើម្បីជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខដោយ បង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ហើយប្រឹងប្រែងបម្រើគោលការណ៍ទាំងបី ៖ ផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងបង្កើតឥទ្ធិ ពលវិជ្ជមានក្នុងសង្គម និង បរិស្ថាននៅអាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab Cambodia សូមចូលទៅកាន់គេហទំព័រ www.grab.com/kh or www.facebook.com/GrabKH

អំពីក្រុមហ៊ុន Charge+

ក្រុមហ៊ុន Charge+ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយលើការសាកថ្មរថយន្តអគ្គិសនីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងធ្វើប្រតិបត្តិការ និងពង្រីកបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា សិង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើការច្នៃប្រឌិត និងនិរន្តរភាព។ ក្រុមហ៊ុន Charge+ ត្រូវបានប្តេជ្ញាក្នុងការពន្លឿនការចាប់យក និងប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការផ្តល់ជូបនូវហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មដ៏រលូន និងជាមួយភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.chargeplus.com/kh

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

កូនខ្មែរអស្ចារ្យណាស់! ប្រកួតដុតនំឈ្នះជ័យលាភីកំពូល វ៉ាដាច់គេក្នុងកម្មវិធីប្រកួតដ៏ធំនៅនូវែលសេឡង់

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ