បើឃើញជួយទិញគាត់ផង! អ៊ំប្រុសវ័យ ៧០ ឆ្នាំ ជិះម៉ូតូចាស់ពីកំពង់ចាម ពពាយនាយលក់កន្ទេលតាមផ្លូវ យប់ឡើងដើរសុំវត្តស្នាក់អាស្រ័យ

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ ក្រោយស្ត្រីម្នាក់បានចែករំលែកនូវដំណើរជីវិតរបស់អ៊ំប្រុសមួយរូប ដែលតស៊ូដឹកកន្ទេលមកលក់ពីខេត្តកំពង់ចាម យប់ឡើង សុំវត្តស្នាក់អាស្រ័យ ដើម្បីរកកម្រៃបន្តដំណើរជីវិត។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីស្ត្រីម្នាក់ដែលមានឈ្មោះ Seng Lita បានរៀបរាប់យ៉ាងក្បោះក្បាយឱ្យបានដឹងថា ៖ «ក្នុងអាយុ ៧០ ឆ្នាំ អ៊ំប្រុសមានរបរសុចរិតបណ្តើរម៉ូតូលក់កន្ទេល ពពាយនាយសុំគេជួយទិញកន្ទេលគាត់មួយ យកលុយចាក់ប្រេង បានជិះបន្តលក់កន្ទេលទៀត។ ខ្ញុំនេះ ប៉ិនខាងអាណិត ជាក់ស្ដែងអត់តម្រូវការទិញទេ តែឃើញគាត់ចាស់ហើយ បណ្ដើរម៉ូតូចាស់ឈប់នៅជិតផ្ទះ គាត់ឃើញខ្ញុំជិះម៉ូតូចូលផ្ទះ គាត់ក៏បណ្ដើរម៉ូតូមកឈប់មុខផ្ទះខ្ញុំ ហើយលើកដៃសំពះ ក្មួយៗសុំជួយទិញកន្ទេលអ៊ំមួយផង។

ដោយចិត្តមិនដាច់ទេ ខ្ញុំឱ្យកូនយកទឹកជូនអ៊ំហូបសិន និង ផ្លែឈើតិចតួចជូនអ៊ំ អ៊ំអង្គុយសម្រាកឱ្យបាត់ក្តៅសិន ហើយខ្ញុំជួយទិញកន្ទេលធ្វើពីឫស្សីមួយ តម្លៃ ៧ ម៉ឺនរៀល។ ខ្ញុំមិនដឹងខ្ញុំជួយទិញពីគាត់ថោក ឬ ថ្លៃទេ តែខ្ញុំសួរអ៊ំចំណេញអត់ អ៊ំថាចំណេញតិចតួច។ សំខាន់ខ្ញុំប្រាប់គាត់ថា ខ្ញុំអាណិតគាត់ ខ្ញុំជួយទិញគាត់ ជូនពរអ៊ំលក់កន្ទេលឆាប់អស់ គាត់ត្រេកអរលើកដៃសំពះហើយសំពះទៀត គាត់ថាគាត់បានលុយចាក់ប្រេងហើយ ហ៊ឹមត្រឹមគាត់សប្បាយចិត្តប៉ុណ្ណឹងក៏ខ្ញុំសប្បាយចិត្ត បងៗចង់ជួយទិញកន្ទេលគាត់ អាចតេទៅលេខទូរស័ព្ទគាត់បាន ខ្ញុំបានសុំលេខគាត់ និង ថាចាំជួយបង្ហោះហ្វេសប៊ុកក្រែងលគេចង់ជួយទិញអ៊ំ គាត់ថាបាទៗៗក្មួយ អ៊ំអរគុណហើយ សប្បាយចិត្តជាមួយស្នាមសើចរបស់គាត់»

តាមប្រភពខាងលើ បានបន្តថា ៖ «អ៊ំមកសាក្រោយ ខ្ញុំនឹងជូនលុយអ៊ំថែមតិចតួចទៀត ព្រោះកន្ទេលឫស្សីនេះ ឃើញបងប្អូនខមិនថាតម្លៃលើសហ្នឹង (ដោយសារក្នុងកាបូបខ្ញុំមានលុយតែ ៧ ម៉ឺន ទើបជូនអ៊ំបានតែប៉ុនហ្នឹង។ គាត់នៅកំពង់ចាម ជិះម៉ូតូកញ្ចាស់ ដឹកកន្ទេលយកមកលក់ យប់ឡើង សុំវត្តស្នាក់អាស្រ័យ ពេលលក់អស់ជិះម៉ូតូទៅស្រុកកំណើតវិញ លេខទូរស័ព្ទអ៊ំ 096 7006872»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

អ្នកគាំទ្ររំភើប! អ្នកស្និទ្ធស្នាល Taylor Swift ទម្លាយថា មង្គលការនាង និង គូដណ្ដឹងបានកំណត់ជាក់លាក់ហើយ សូម្បីតែទីតាំងក៏រើសរួចហើយដែរ

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

(វីដេអូ) អំណាចណាស់! ផន ស្រីពី យកឈុតយ៉ាងពិសេសបង្ហាញក្នុងវគ្គ Carnival Show កក្រើកឆាក Miss Cosmo 2025 យប់មិញ

ព័ត៌មានបន្ថែម

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

នុះ សារភាពហើយ! ថៃ បន្ទោសលើកញ្ចប់ថវិកាតិចជាងកម្ពុជាឆ្ងាយដូចមេឃដី ទើបការរៀបចំស៊ីហ្គេមខ្វះមុខខ្វះក្រោយ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

ក្រសួងកម្រិតហើយ! អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព តាមបណ្ដាញសង្គម ត្រូវមានវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង បទពិសោធយ៉ាងតិច ១ ឆ្នាំ

ព្រោះចង់បានរបស់គេ ថៃដល់ថ្នាក់ធ្វើប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ពីស្នោដាក់តាំងក្នុងផ្សារទំនើប ហើយស្រែកថាជារបស់ខ្លួន

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ស្មានតែឱ្យ Ai ធ្វើ តាមពិត Poster កីឡា Sea Games លើកទី ៣៣ គឺថៃលួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់ ឥលូវម្ចាស់គេដឹងបាត់

ស្វែងរកព័ត៌មាន​ ឬវីដេអូ