រំភើបចង់ហោះ! Hoon សមាជិក U-KISS ប្តេជ្ញាចិត្តខ្លាំង ក្រោយជិតក្លាយជាឪពុកថ្មោងថ្មី
តារាចម្រៀងប្រុស Yeo Hoonmin សមាជិក U-KISS បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់លោក រំភើបរីករាយក្នុងចិត្តខ្លាំង ក្រោយពីលោកបានប្រកាសដំណឹងល្អថា លោកនឹងក្លាយជាឪពុករបស់គេក្នុងពេលឆាប់ៗនេះ។
បើតាមការបង្ហោះរូបថតអេកូផ្ទៃពោះ ដោយបានចែករំលែកដំណឹងដ៏រីករាយនេះ ទៅកាន់អ្នកគាំទ្រ ជាមួយនឹងសារបង្កប់អត្ថន័យដ៏ពិសេសនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់លោកថា ៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងនាមជាឪពុក»។
យ៉ាងណាមិញ បើតាមការឱ្យដឹងបន្ថែម ភរិយារបស់ Yeo Hoonmin សមាជិក U-KISS គឺតារាចម្រៀង Hwang Ji Sun សមាជិកក្រុម Girl’s Day បានពពោះកូនប្រុសដំបូងបាន ២៧ សប្ដាហ៍ហើយ នេះជាដំណឹងដ៏រំភើបបំផុត ក្រោយពីពួកគេបានរៀបការជាមួយនឹងគ្នានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២៕