ដំណឹងមរណភាពរបស់តារាសម្ដែងប្រុសលោក អ៊ុន សិទ្ធា ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកក្នុងសិល្បៈជាច្រើន មានការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សិល្បករដ៏មានសមត្ថភាព និង ជាមនុស្សល្អស្លូតបូតគួរឱ្យគោរពស្រឡាញ់រូបនេះ។


ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក អ៊ុន សិទ្ធា បានបន្សល់ត្រឹមក្ដីអាល័យក្នុងចិត្តអ្នកគាំទ្រ និង មិត្តរួមសិល្បៈ ជាពិសេសក្រុមគ្រួសារ សាច់ញាតិបងប្អូន មានតែក្ដីឈឺចាប់ទុក្ខសោកសង្រេងស្រណោះអាល័យ។

ពេលនេះដែរ ក្រឡេកទៅមើលទិដ្ឋភាពបុណ្យសពរបស់តារាសម្ដែងប្រុស អ៊ុន សិទ្ធា បានឃើញក្រុមគ្រួសាររៀបចំតម្ដល់សព និង ពិធីបុណ្យនៅក្នុងគេហដ្ឋានរបស់លោក ផ្ទះលេខ 1B ផ្លូវលេខ ១៧ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលឃើញមានមិត្តអ្នកសិល្បៈជាច្រើន បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខជាមួយគ្រួសារនៃសពជាបន្តបន្ទាប់។


តាមរយៈការបង្ហោះវីដេអូលើហ្វេសប៊ុករបស់លោក សាយ សៀរ៉ា ក៏បានជូនដំណឹងថា សពរបស់លោក អ៊ុន សិទ្ធា នឹងត្រៀមរៀបចំដង្ហែទៅកាន់វត្តពោធិ៍ចិនតុង ដើម្បីធ្វើពិធីបូជា នៅវេលាម៉ោង ៩ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះហើយ ព្រមទាំងត្រៀមរៀបចំពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖



