ខ្លឹម ស្រីគា និយាយទាំងស្រណោះថា លែងមានលោកយាយហៅនឹងគេទៀតហើយ
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានប្រកាសដំណឹងមរណទុក្ខរបស់លោកយាយជាទីស្រឡាញ់ គឺលោកយាយរបស់នាងបានទទួលមរណភាពហើយ។
ខ្លឹម ស្រីគា បានបង្ហោះរូបថតបង្ហាញពីទឹកមុខសោកសៅ ព្រមទាំងសរសេររៀបរាប់ទាំងស្រណោះអាឡោះអាល័យថា ៖ «សូមវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុខគតិភព ពេលនេះយាយលាកូនចៅរហូតហើយ ខ្ញុំលែងមានយាយហៅទៀតហើយ»។
ពាក្យសម្ដីស្ដែងពីទុក្ខក្រៀមក្រំដែលបាត់បង់លោកយាយជាទីស្រឡាញ់របស់ ខ្លឹម ស្រីគា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមស្រណោះស្រណោកទៅតាមនាង និង មានមហាជនជាច្រើនបាននាំគ្នាបញ្ចេញយោបល់ចូលរួមរំលែកទុក្ខដល់គ្រួសារសព៕