នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ទូរទស្សន៍ជាតិកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា ជនស៊ីវិលរងរបួសធ្ងន់ស្រាលទាំង ៣ នាក់ ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃម្សិលមិញ ពេលនេះកំពុងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល។


សូមបញ្ជាក់ថា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើក គឺលើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០ នាទី និង លើកទីពីរនៅវេលាម៉ោង ១៧:៥៤ នាទីល្ងាច និង បានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣ នាក់ និង បាត់បង់ជីវិតចំនួន ០១ នាក់៕


