មិនចុះចាញ់! ក្រោយចេញពីគុក Pinky ចេញមុខ Live លក់ម្សៅផាត់លើអនឡាញ
ចាប់តាំងពីថ្ងៃដែលត្រូវបានតុលាការដោះលែងខ្លួនជាបណ្តោះអាសន្នមក Pinky ហាក់មានពន្លឺជីវិតសារជាថ្មីហើយ ព្រោះពេលនេះនាងទទួលបានឱកាសបំពេញការងារក្នុងសិល្បៈសារជាថ្មីម្តងទៀតហើយ ក្រោយខកខានទទួលការងារអស់រយៈពេលជិតមួយឆ្នាំកន្លងមក។
យ៉ាងណាមិញ បើទោះបីជាខ្លួនមិនទាន់ត្រូវរួចផុតពីប្រព័ន្ធច្បាប់ទាំងស្រុងក៏ដោយ តែតារាស្រីរូបនេះនៅតែមិនអស់សង្ឃឹមដើរទៅមុខ និង នៅតែប្រឹងប្រែងរកលុយបន្តដើម្បីចិញ្ចឹមជីវិតទៀត ជាពិសេស ថ្មីៗនេះ នាងក៏សម្រេចចិត្តចេញមុខត្រឡប់មក Live លក់ម្សៅផាត់នៅក្នុងគណនី TikTok ផ្លូវការរបស់នាង។ ពេល Live លក់ផលិតផលនោះ Pinky បានបង្ហាញពីការតុបតែងខ្លួនយ៉ាងសាមញ្ញៗ អង្គុយ Live លក់ផលិតផល ដែលមើលទៅមហាជនកើតក្ដីអាណិត រំជួលចិត្តយ៉ាងខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីភាពតស៊ូរបស់នាង។
ក្រោយពេលតារាស្រីរូបនេះ ចេញមុខរកស៊ីតិចតួចនៅលើអនឡាញ គេឃើញថាមិនត្រឹមតែទទួលបានការសរសើរតែមួយពីមហាជនអ្នកគាំទ្រនោះទេ តែក៏មានអ្នកគាំទ្រមិនតិចនាក់នោះដែរ ដែលបានចូលទៅគាំទ្រ និង ជួយទិញផលិតផលដែលនាងកំពុងតែ Live លក់នោះទៀតផង៕