បើដឹងពីចំណុចសំខាន់ៗទាំងនេះ ទារកទើបតែកើតនឹងមិនងាយធ្លាក់ខ្លួនឈឺឡើយ! (វីដេអូ)
ការថែទាំទារកទើបកើត តាមពិតទៅជារឿងដែលពិបាក ប៉ុន្ដែមានសារសំខាន់ខ្លាំងណាស់ ហើយពីមុនគ្រួសារនីមួយៗពឹងផ្អែកទៅលើម្ដាយ និង ឪពុកដែលធ្លាប់មានបទពិសោធក្នុងការជួយមើលថែ និង ផ្ដល់យោបល់ ដោយឡែកថ្ងៃនេះយើងមានឱកាសក្នុងការជួបសម្ភាសជាមួយលោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស រោគកុមារ និង ទារក ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ ដើម្បីពន្យល់ពីរបៀបថែទាំសុខភាពទារកទើបកើតឱ្យបានល្អ ។
ជាបញ្ហាលំបាកបើសិនជាអ្នកក្លាយជាអ្នកម្ដាយថ្មោងថ្មី ដូច្នេះហើយដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងការមើលថែទាំទារកទើបសម្រាល ក៏ដូចជាចង់ជ្រាបកាន់តែច្បាស់នូវគន្លឹះសំខាន់ៗមួយចំនួន ដែលអាចជួយសម្រួលដល់ការមើលថែទារកឱ្យកាន់តែល្អប្រសើរ សូមតាមដានជាមួយកិច្ចសម្ភាសផ្ទាល់នឹងវេជ្ជបណ្ឌិតជំនាញរោគកុមារ ប៉ែន កក្ដដា ខាងក្រោម ៖