Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីបារាំង បានបរិច្ចាគទឹកប្រាក់ប្រមាណ 275,000 ដុលា្លរអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក និងកុមារកម្ពុជា

Share This

អស់រយៈពេល៣០ឆ្នាំមកនេះ Danone បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា ដោយទទួលបានការជឿជាក់ទាំងគុណភាព និងសុវត្ថិភាព។ Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង មានវត្តមានអាជីវកម្មនៅជាង120 ប្រទេស និង មានជាង100រោងចក្រនៅទូទាំងពិភពលោក ។ យើងនៅតែបន្តបេ្តជ្ញាចិត្តក្នុងការគាំទ្រដល់សុខភាពកុមារ និងគ្រួសារកម្ពុជាទូទាំងប្រទេស។

ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ក្នុងការនាំយកមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ជាច្រើនជម្រើស រួមមាន Dumex Dugro, Dumex SuperGold Kid, Aptamil Kid និង Hi-Q ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់អតិថិជនទាំងអស់។
ស្របតាមបេសកកម្មរបស់ក្រុមហ៊ុន “ផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន” Danone តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុលោមតាមស្តង់ដា គុណភាព និងសុវត្ថិភាពខ្ពស់បំផុត ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។

យោងទៅតាមគំនិតផ្តួចផ្តើមដែលមានគោលដៅរួមពីរ សង្គម និងសេដ្ឋកិច្ចរបស់ Danone ក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់សុរប 275,000 ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនភៀសសឹក និងកុមារចំនួនប្រមាណ១៥០០គ្រួសារ ដែលរួមមានការសាងសង់សាលារៀនដែលរងផលប៉ះពាល់នៅខេត្តឧត្តរមានជ័យឡើងវិញ និងផ្តល់ជូនជាអាហារូបត្ថម្ភ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទឹកពិសានិង សម្ភារសិក្សាសម្រាប់កុមារ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ តាមរយៈកិច្ចសហ ប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសមាគមគ្រពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ។

លោក VAN LEEUWEN Maarten នាយកគ្រប់គ្រងប្រចាំប្រទេស ក្រុមហ៊ុន Danone កម្ពុជា និង មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា “ក្រុមហ៊ុនជឿជាក់ថា កុមារទាំងអស់គួរតែទទួលបាននូវអាហារូបត្ថម្ភដែលត្រឹមត្រូវ និងការអប់រំដែលមានគុណភាពខ្ពស់ ព្រោះថាសុខភាពល្អអាចនាំមកនូវលទ្ធផល សិក្សាល្អ ។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងសហគមន៍ឱ្យកាន់តែប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់កុមារកម្ពុជាជំនាន់ក្រោយ”។
ក្រុមហ៊ុននៅតែបន្តបេ្តជ្ញាយ៉ាងម៉ុតមុំា ក្នុងការចូលរួមគាំទ្រកុមារ និងគ្រួសារកម្ពុជាតាមរយៈគំនិតផ្តួច ផ្តើមសង្គម និងសេដ្ឋកិច្ចនាពេលអនាគត។

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ