(វីដេអូ) បាយកំពុងឆ្ងាញ់ផង ស្រាប់តែយំហ៊ូ ព្រោះដឹងថាត្រីដែលកំពុងញ៉ាំ ជាត្រីដែលខ្លួនចិញ្ចឹម
ថ្មីៗនេះផ្ទុះការចែករំលែកពេញ Tiktok ក្រោយក្មេងប្រុសឥណ្ឌូនេស៊ីម្នាក់កំពុងបាយឆ្ងាញ់សុខៗ បែរជាអង្គុយយំហ៊ូ ព្រោះតែដឹងការពិតថាត្រីចៀនដែលខ្លួនកំពុងញ៉ាំ ជាត្រីដែលខ្លួនចិញ្ចឹម និងស្រឡាញ់។
មុនកើតហេតុម្ដាយឪពុកក្មេងប្រុសនោះ បានទិញត្រីមកពីផ្សារ ដើម្បីប្រស់ទុក ដោយកូនប្រុសខ្លួនបានស្រឡាញ់ ចិញ្ចឹមនិងឱ្យចំណីវា។ លុះថ្ងៃកើតហេតុស្រាប់តែបាត់សត្វត្រីដែលខ្លួនចិញ្ចឹម ក្មេងនោះក៏បានសួររក ហើយឪពុកម្ដាយក៏ឆ្លើយថាត្រីឈឺស្លាប់បាត់ហើយ។
មិនអស់ចិត្តក្មេងនោះ ក៏បានសួរសុំទៅរកមើលផ្នូរ ហើយម្ដាយក៏ពន្យល់ថាកុំឱ្យខាតបង់ គាត់បានយកត្រីនេះមកបំពង ហើយជាត្រីក្នុងចានដែលក្មេងប្រុសនោះកំពុងញ៉ាំនេះឯង។ ក្រោយដឹងថាសត្វខ្លួនចិញ្ចឹមក្លាយជាម្ហូបខ្លួនញ៉ាំនោះ ក្មេងប្រុសរូបនោះក៏ប្ដូរពីភាពរីករាយមកយំហ៊ូវិញ មុននឹងលើកវាមកកាន់ហើយប្រាប់ថា ឈប់ញ៉ាំវាហើយ៕