យោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Caroline Keene ជាអ្នកជំនាញចិត្តវិទ្យា ដែលសិក្សាពីទំនាក់ទំនងរវាងសម្លៀកបំពាក់ និងបុគ្គលិកលក្ខណៈ បានទម្លាយឱ្យដឹងថា នារីៗបើស្លៀកខោក្នុងសិចស៊ី នោះនឹងកាន់តែធ្វើឱ្យមានស្នេហ៍ ទោះបីជាមិនឱ្យនរណាមើលក៏ដោយ។
អ្នកជំនាញរូបនេះបានឱ្យដឹងថា នៅពេលដែលនារីៗជ្រើសរើសស្លៀកខោក្នុងដែលមានភាពសិចស៊ី បើទោះជាពួកគេមិនស្លៀកឱ្យនរណាមើលក៏ដោយ នោះវានឹងជួយធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯង ពួកគេនឹងមានអារម្មណ៍កាន់តែប្រសើរឡើង កាន់តែស្រឡាញ់ខ្លួនឯងជាងមុន។ ហើយលើសពីនេះទៅទៀត ពួកគេនឹងសម្តែងអារម្មណ៍ទាំងនេះមកខាងក្រៅ ទាំងបុគ្គលិកលក្ខណៈ និង អប្បកិរិយាមួយចំនួនក៏បានផ្លាស់ប្តូរ ព្រោះតែមានទំនុកចិត្តលើខ្លួនឯង ដែលធ្វើឱ្យអ្នកដទៃមើលមក គឺកាន់តែមានស្នេហ៍តែម្តង។
ដោយឡែកអ្នកជំនាញចិត្តវិទ្យាម្នាក់ទៀតគឺវេជ្ជបណ្ឌិត Katarina Schultz ក៏បានឱ្យដឹងដែរថា ការជ្រើសរើសស្លៀកខោក្នុងសិចស៊ី គឺជាវិធីមួយដែលអាចឱ្យស្រ្តីបង្កើនអារម្មណ៍រឹងមាំផ្លូវចិត្ត។ ស្ត្រីដែលមើលថែសម្ផស្ស ឬការស្លៀកពាក់របស់ខ្លួនបានល្អ នោះនាងក៏នឹងមានភាពរឹងមាំខាងផ្លូវចិត្ត ហើយវានឹងជួយឱ្យពួកគេគ្រប់គ្រងភាពស្រ្តេសបានប្រសើរ បើទោះជានាងប្រឈមមុខនឹងបញ្ហាយ៉ាងណាក៏ដោយ៕
ប្រភព៖ Sanook