ជាប្រុសស្អាតម្នាក់ដែរ តែ ប៉ែន ភ័ក្រសុធារិទ្ធ ហាក់ខកបំណងរឿងបេះដូង រហូតប្រកាសចង់នៅម្នាក់ឯង
តារាសម្ដែងប្រុសរូបសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ កន្លងមកធ្លាប់លេចឮព័ត៌មានមានពីទំនាក់ទំនងជិតដិតស្និទ្ធស្នាលជាមួយជាមួយតារាស្រីស្អាតៗក្នុងសង្គមសិល្បៈដូចគ្នាជាបន្តបន្ទាប់ ប៉ុន្ដែយ៉ាងណា លោកមិនដែលប្រកាសច្បាស់លាស់ថា ទំនាក់ទំនងនោះគឺជាស្នេហាឡើយ គ្រាន់តែថាជាមិត្តរួមការងារ ឬបងប្អូនល្អប៉ុណ្ណោះ។
ខណៈមិនទាន់បង្ហាញមុខម្ចាស់បេះដូងឱ្យមហាជនបានស្គាល់នៅឡើយ ស្រាប់តែថ្មីៗនេះ ប្រុសស្អាត ប៉ែន ភ័ក្រសុធារិទ្ធ បែរបង្ហោះសារមួយធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ព្រោះក្នុងអត្ថន័យសារនោះ លោកបានរៀបរាប់ថា ៖ «ខ្ញុំលែងប្រាថ្នាចង់បានមនុស្សល្អម្នាក់មកនៅក្បែរខ្លួនហើយ តែខ្ញុំប្រាថ្នាឱ្យជីវិតខ្ញុំរស់នៅជាមួយនឹងភាពរីករាយ ភាពជោគជ័យ រឹងមាំ ខ្លាំងពូកែ តែប៉ុណ្ណឹងបានហើយ ទោះខ្ញុំជ្រើសដើរផ្លូវម្នាក់ឯងតែខ្ញុំមិនឱ្យជីវិតខ្ញុំឯកានោះទេ… »។
ការប្រកាសជ្រើសរើសដើរផ្លូវម្នាក់ឯងដូចមិនត្រូវការដៃគូជីវិតរបស់តារាសម្ដែងប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះថា ប៉ែន ភ័ក្រសុធារិទ្ធ ជាបុរសសង្ហាមានមន្តស្នេហ៍ មិនខ្វះនារីៗចោមរោម ប៉ុន្ដែលោកបែរជាបង្ហោះសារហាក់ដូចជាខកបំណងរឿងស្នេហាទៅវិញ៕