ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកជាបន្តបន្ទាប់នូវវីដេអូមួយ ដែលតារាសម្តែងស្រី នី មុន្នីនាថ បានបង្ហោះឡើយនូវទិដ្ឋភាពកំពុងលេងល្បែងប្រជាប្រិយក្នុងបរិវេណប្រាសាទអង្គរវត្ត។
ក្នុងវីដេអូបានបង្ហោះឡើងនោះដែរ ក៏មានវត្តមានរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ព្រមទាំងសិល្បករខ្មែរ បាននាំជនបរទេស ស្លៀកពាក់ឈុតខ្មែរ និង លេងល្បែងបោះអង្គញ់ ពោរពេញដោយស្នាមញញឹម។
អ្វីដែលសំខាន់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការពេញចិត្ត និង សរសើរយ៉ាងខ្លាំងចំពោះវីដេអូមួយនេះ ដែលជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់ខ្មែរទៅកាន់ពិភពលោកទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖