លួចលុយប្រពន្ធលាក់ក្នុងជើងតុ ២ ឆ្នាំ ដល់ពេលប្រពន្ធតាមទាន់ ស្រាប់តែជួបរឿងនឹកស្មានមិនដល់
ថ្មីៗនេះ បុរសម្នាក់បានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម Tiktok បន្ទាប់ពីគេឃើញសកម្មភាពរូបគេបានទាញលុយទាំងដុំៗចេញពីប្រហោងជើងតុមួយ ដែលលុយនេះបានមកពីការលួចលាក់ប្រពន្ធសន្សំអស់ ២ ឆ្នាំ។
វីដេអូ Tiktok នេះបានចែកចាយដោយគណនីមួយមានឈ្មោះ @dyo4b8slmshe ដែលជាប្រពន្ធបុរសខាលើនោះ។ តាមការឱ្យដឹងនោះ ខណៈដែលបុរសជាប្តីបានលួចលាក់សន្សំលុយញាត់ចូលប្រហោងជើងតុនេះ គឺប្រពន្ធមិនបានដឹងឡើយ ទើបតែតាមទាន់ពេលប្តីបានទាញយកលុយនោះចេញពីជើងតុ និង អង្គុយរាប់។ ពេលទាន់នោះដែរ បុរសជាប្តីបានត្រឹមតែអស់សំណើច ជាមួយអាការខ្មាសអៀន ទាញលុយចេញពីប្រហោងជើងតុ។
យ៉ាងណា លុយដែលបុរសនោះបានលួចលាក់ប្រពន្ធសន្សំគឺមានចំនួនច្រើន ដែលមានប្រមាណកន្លះសែនបាត ហើយលុយនោះដែរបើគេគិតទៅគឺអាចយកទៅទិញទូរស័ព្ទ iPhone 13 យ៉ាងទំនើបបាន ២ គ្រឿង ដែលការនេះធ្វើឱ្យប្រពន្ធបានត្រឹមតែញញឹម និង លែងមានវាចាអ្វីបន្តទៀតទៅកាន់ប្តី។
បើងាកទៅមើលអ្នកបានទស្សនាវីដេអូក្នុង Tiktok នេះហើយ ម្នាក់ៗបានបញ្ចេញមតិចំអន់ប្តី ដែលហ៊ានលួចលាក់លុយប្រពន្ធដល់ទៅ ២ ឆ្នាំ ដោយគ្មានអ្នកដឹង រហូតលស់លុយដែលអាចយកទិញបានរបស់ទំនើបបាន៕