គុណតម្លៃ បទពិសោធ នៃការស្រាវជ្រាវ ពីនិស្សិតអាហារូបករណ៍ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់អនុបណ្ឌិត នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

Share This

អត្ថបទដោយ៖ ហ៊ុយ ក្រេង – ឧសភា ៣០ ២០២៥ ៖ របាយការណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវបានចារហត្ថលេខាទទួលដោយ បណ្ឌិត កុល សារូ ក្រោមប្រធានបទចំណងជើង ការផ្តល់សេវាអត្រានុកូលដ្ឋាន ហើយបោះពុម្ពរួចជាស្ថាពរនៅឆ្នាំ ២០២៥។

ការសរសេររបាយការណ៍ស្រាវជ្រាវបែបវិទ្យាសាស្ត្រ គឺជាផ្នែកធំមួយដែលនិស្សិត គួរតែយកចិត្តទុកដាក់ក្នុងការស្វែងរកប្រភពឯកសារ ឬ របាយការណ៍ស្រាវជ្រាវថ្មីៗដើម្បីអាន និង សិក្សាបន្ថែមលើប្រធានបទរបស់ខ្លួនក្នុងការចាប់ផ្តើមសរសេរ។

តើមានបទពិសោធអ្វីខ្លះដែលទទួលបានលទ្ធផលមុនពេលស្រាវជ្រាវ? បទពិសោធដែលអ្នកស្រាវជ្រាវដទៃទៀតគប្បីយល់ក្នុងការចាប់ផ្តើមសរសេររបាយការណ៍ស្រាវជ្រាវមួយបញ្ចប់បានគឺ ៖ ប្រធានបទស្រាវជ្រាវ ពេលវេលា ទីកន្លែង លិខិតអន្តរាគមន៍ចុះកម្មសិក្សា ការទំនាក់ទំនងល្អ កម្រងសំណួរស្រាវជ្រាវ ប្រភពទិន្នន័យដើម កំណត់ត្រាសរសេរ អំណះអំណាង ការរៀបចំរចនាការសរសេរឡើង និងបញ្ចប់។

ចំណុចសំខាន់ដូចជា ៖ ថវិកាសម្រាប់ត្រៀមលើឯកសារស្រាវជ្រាវ ការទំនាក់ទំនង កំណត់ និង សម្រង់លើប្រភពឯកសារនានា រៀបចំការប្រើពាក្យ ឃ្លា និង យល់ដឹងពីកម្រិតឯកសារច្បាប់ជាច្រើន ដើម្បីទទួលបានអំណះអំណាងឱ្យកាន់តែរឹងមាំ និង ថ្មីមួយទៀត។

លោក ហ៊ុយ ក្រេង មានគតិបណ្ឌិតថ្មី «សង្គមមិនអាចចោលអ្នកទេ ឱ្យតែអ្នកខិតខំឈ្វេងយល់ខ្ពង់ខ្ពស់»។ ចំណេះដឹងជាខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ប្រទេសរីកចម្រើនបាន គឺសម្បូរដោយប្រជាពលរដ្ឋមានចំណេះដឹងនៅគ្រប់តំបន់នៃប្រទេសនោះ។

ការស្រាវជ្រាវពិតស្ថិតនៅលើការខិតខំ និង ទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យណែនាំ។ ការអត់ធ្មត់ យកចិត្តទុកដាក់លើការប្រមូលទិន្នន័យចម្បង និង ផ្ទៀងផ្ទាត់អាចទាញលទ្ធផលសម្រេចបានយ៉ាងល្អ និង ធ្វើជាប្រភពនៃការស្រាវជ្រាវ។

និស្សិត គរុនិស្សិត និង គរុសិស្ស ទាំងអស់ដែលចង់ដឹងពីរបៀបរៀបចំឯកសាររបាយការណ៍ស្រាវជ្រាវ ទៅរកស្នាដៃស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ខ្ញុំនៅតាមទីតាំងមួយចំនួនដែលបានដាក់តម្កល់ជាឯកសារនៅ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បណ្ណាល័យសហសិក្សា របស់ក្រសួងអប់រំជាតិ នៅពេលខាងមុខដោយឥតគិតថ្លៃ។

ខ្ញុំសូមសម្តែងការគួរសមចំពោះការសម្រេចបាន និង លាតត្រដាងពីបទពិសោធដល់មហាជនដែលជាអ្នកចូលចិត្តការសិក្សាដូចរូបខ្ញុំ ឱ្យខិតខំធ្វើយ៉ាងណានាំយកបទពិសោធចំណេះដឹងដែលខ្លួនបានសិក្សា មកចូលរួមចែករំលែក និង លើកវប្បធម៌ចំណេះដឹងនេះឱ្យកាន់តែស៊ីជម្រៅ និង មានវិជ្ជាជីវៈខ្ពស់ ដែលធានាបាននូវប្រសិទ្ធភាពអប់រំកម្រិតខ្ពស់ហើយមានស្តង់ដារកម្រិតអន្តរជាតិផងដែរ៕

អត្ថបទដោយ ៖ ហ៊ុយ ក្រេង

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

អត់ពិបាកទៅដល់កប់ស្រូវទេ! ចង់ធ្វើ ប.ស.ស ទៅត្រឹមផ្សារអ៊ីអន ១ ក៏បាន កន្លែងស្អាតធំទូលាយ ត្រជាក់ស្រេង

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ ហាមដាច់ខាតកុំតាំងនាឡិកាឱ្យសោះ ប្រយ័ត្នទ្រព្យក៏បង់ គ្រួសារក៏មានបញ្ហា

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ចែកគ្នាដឹង! ករណីសៀវភៅគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាចស្នើសុំកែបាន ប្រើពេលមិនលើស ១៥ ថ្ងៃទេ

ទៅដល់បាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ