និយាយពីកញ្ញា ឈុំ ចាន់ដារ៉ា ម្ចាស់មកុដ Miss Supranational Cambodia 2024 កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍តាមដានខ្លាំង ក្រោយលេចវត្តមានជាបេក្ខភាពក្នុងការប្រកួត Miss Supranational Cambodia ម្ដងទៀត ដណ្ដើមមកុដប្រចាំឆ្នាំ ២០២៥ នេះ។
ចំពោះការវិលត្រឡប់ជាថ្មីរបស់បវរកញ្ញា ឈុំ ចាន់ដារ៉ា ក្នុងការប្រកួតដណ្ដើមមកុដម្ដងទៀតនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រ បង្ហាញការគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ព្រោះមើលឃើញពីសមត្ថភាពដ៏លេចធ្លោរបស់នាង។
បើនិយាយពីសមត្ថភាពវិញ តារាសម្ដែងស្រី ឈុំ ចាន់ដារ៉ា ក៏ទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងពីមហាជនអ្នកគាំទ្រ តាំងពីក្លាយជាម្ចាស់មកុដ Miss Supranational Cambodia 2024 មក ដោយសារមើលឃើញថាកញ្ញា ឈុំ ចាន់ដារ៉ា ជាតារាសម្ដែងស្រីដែលមានទាំងសមត្ថភាព ទេពកោសល្យ ព្រមទាំងរូបសម្រស់ស្រស់ស្អាត មានចំណេះដឹងស័ក្តិសមតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ។
ជាក់ស្ដែង ស្របពេលកម្មវិធីដំណើរបានប៉ុន្មានវគ្គកន្លងទៅនេះ បេក្ខភាព ឈុំ ចាន់ដារ៉ា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ខណៈនាងកាន់តែខ្លាំងកាន់តែលេចធ្លោ ដោយគិតត្រឹមវគ្គបំពាក់ឈៀងនេះ នាងទទួលបានពានរង្វាន់ចំនួន ២ ពីកម្មវិធី MSC 2024 ហើយ។
ក្នុងនោះ កាលពីវគ្គប្រកួតចូល Supra Gate Audition កញ្ញា ឈុំ ចាន់ដារ៉ា គឺទទួលបានពាន Miss Supra Social Media Vote ដែលមានការស្រឡាញ់គាំទ្រលើបណ្ដាញសង្គមច្រើនជាងគេ និង បន្ទាប់ពីវគ្គបំពាក់ឈៀងនេះ ក៏ត្រូវបានឃើញកម្មវិធីប្រកាសថានាងទទួលបានពានរង្វាន់ Supra Star មួយទៀត៕