រសជាតិថ្មី! មិនត្រឹមជាការប្រគំតន្ត្រី តែ វណ្ណដា នាំអ្នកគាំទ្ររាប់ពាន់នាក់ទៅស្តាប់ចម្រៀងជ្រើសរើសចូល Album 3 ជាមួយគ្នា

Share This

ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ តែលោកគឺជាតារាចម្រៀងរ៉េបវ័យក្មេងត្រូវបានបរទេសស្គាល់ជាតារាចម្រៀងរ៉េបកម្ពុជា ដែលតែងបង្ហាញវប្បធម៌ អរិយធម៌ទៅកាន់ពិភពលោក។

ងាកមកកាន់ការផលិតបទចម្រៀងក៏ដូចគ្នា រយៈពេលជិត ៧ ឆ្នាំមកនេះ វណ្ណដា បានផលិតបទចម្រៀងជាច្រើនបទ ដោយក្នុងនោះលោកបានបញ្ចេញ Album ចម្រៀងយ៉ាងកក្រើកដល់ទៅ ២ រួចមកហើយ រួមមាន «$KULL» និង «$KULL 2»។ ថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានឱ្យដឹងថា Album ទី ៣ របស់លោក ដែលបានចំណាយពេលផលិតអស់ប្រមាណ ៣ ឆ្នាំ បានរួចរាល់ហើយ។

ជាក់ស្តែង មុននឹងការបញ្ចេញ Album ទី ៣ ជាផ្លូវការនោះ នៅថ្ងៃទី ២៤ និង ២៥ មករា ឆ្នាំ ២០២៥ នេះ តារាចម្រៀងរ៉េប វណ្ណដា បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីបង្ហាញជាផ្លូវការនូវចម្រៀងក្នុង Album ចម្រៀងទី ៣ របស់លោកដោយមានឈ្មោះថា «The VannDa Listening Party» ។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ នៅក្នុងកម្មវិធី «The VannDa Listening Party» វណ្ណដា បាន​យក​បទ​ចម្រៀង ដែលលោកបានផលិតរយៈពេលប្រមាណជា ៣ ឆ្នាំ មកនេះ មកបង្ហាញ និង ស្តាប់រួមគ្នាជាមួយនឹងអ្នកគាំទ្ររាប់ពាន់នាក់ ដើម្បីចូលរួមជ្រើសរើសចម្រៀងដាក់ចូលក្នុង Album ទី ៣ របស់លោក។

ក្នុងនោះ ការរៀបចំកម្មវិធីខាងលើនេះឡើង អាចចាត់ទុកថាជាបទពិសោធថ្មីរបស់អ្នកគាំទ្រ ដែលជាចំណែកមួយក្នុងការធ្វើឱ្យ Album ទី ៣ ពោរពេញដោយភាពសម្បូរបែប។ គួរបន្ថែមថា Album ទី ៣ របស់ វណ្ណដា នឹងចេញជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ ខាងមុខនេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ