នរណាខ្លះជាហ្វេនទំនិញ វីន សូ? តស់! មកស្គាល់ស្ថាបនិកក្រុមហ៊ុនគឺ ឧកញ៉ា តាន់ មុនីវណ្ណ ខ្លាំងទាំងបទពិសោធរកស៊ី និង ទំនាក់ទំនងលំដាប់អន្តរជាតិ

Share This

ជឿជាក់ថា កន្លងមកប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ និង ស្គាល់ ឧកញ៉ា តាន់ មុនីវណ្ណ តាមរយៈវីដេអូលើបណ្តាញសង្គម និង តាមវេទិកាចែករំលែកនានា មិនថាចែករំលែកអំពីភាពជាសហគ្រិន បញ្ហាសង្គម ការអភិវឌ្ឍន៍ និង ចំណេះដឹងផ្សេងៗ ដែលមានប្រយោជន៍ចំពោះសង្គម ក៏ដូចជាប្រទេសជាតិ។  យ៉ាងណាមិញ បើនិយាយអំពីប្រវត្តិរបស់លោកវិញ ប្រិយមិត្តមួយចំនួនធំហាក់មិនសូវជាបានដឹងប៉ុន្មានឡើយ។ សូម្បីអ្នកខ្លះ ក៏បានកំពុងគាំទ្រទំនិញរបស់ក្រុមហ៊ុនលោកជាប្រចាំផងដែរ។

យោងតាម សមាគមឧកញ្ញ៉ាកម្ពុជា ឧកញ៉ា តាន់ មុនីវណ្ណ គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និង ជាស្ថាបនិក និង ប្រធានក្រុមហ៊ុន ១៦៨ វីនសូ ឯ.ក (168 Winsou Co., Ltd.) ដែលជាប្រភេទអាជីវកម្មលក់សម្ភារបរិក្ខារ និង ជាផ្សារទំនើបខ្នាតតូចលក់ទំនិញជាងមួយម៉ឺនមុខជាមួយនឹងគុណភាពខ្ពស់។

ឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និង វិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ និង អង់គ្លេសយ៉ាងស្ទាត់ជំនាញ និង បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនីតិសាធារណៈ អនុបណ្ឌិតគ្រប់គ្រងការអភិវឌ្ឍន៍ជនបទ អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និង រដ្ឋបាល (DBA) បណ្ឌិតច្បាប់ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង បណ្ឌិតគ្រប់គ្រងរដ្ឋបាលសាធារណៈផងដែរ។

ជាមួយគ្នានេះ ឧកញ៉ាមានបទពិសោធការងាររយៈពេលជាង ២៥ ឆ្នាំ លើកិច្ចការពាណិជ្ជកម្មជាតិ-អន្តរជាតិ ទំនាក់ទំនងជាតិ-អន្តរជាតិ និង កិច្ចការច្បាប់ទូទៅជាមួយអន្តរវិស័យ។

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក លោកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និង សប្បុរសធម៌នានា ជាពិសេស ការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំពេញការងារជាទីប្រឹក្សាអមក្រសួងបរិស្ថាន ទីប្រឹក្សាអមគណៈរដ្ឋមន្រ្តី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសហព័ន្ធយានយន្តកម្ពុជា ទីប្រឹក្សាសមាគមសហគ្រិនស្រ្តីកម្ពុជា ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងអគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា អនុសហប្រធានក្រុមការងារ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង អនុសហប្រធានក្រុមការងារ វិស័យសំណង់ និង អចលនទ្រព្យកម្ពុជា៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ