Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 វីរុសថ្មី XBB.1.5 ដែលបំប្លែងចេញពីអូមីក្រុង ឆ្លងលឿនបំផុត ពេលនេះកំពុងរាតត្បាតខ្លាំងនៅអាមេរិក
កូវីដ

វីរុសថ្មី XBB.1.5 ដែលបំប្លែងចេញពីអូមីក្រុង ឆ្លងលឿនបំផុត ពេលនេះកំពុងរាតត្បាតខ្លាំងនៅអាមេរិក

អត្ថបទដោយ​៖ Trassi មករា ១១, ២០២៣

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ វីរុស​បំប្លែង​ខ្លួន​ថ្មី​បំផុត​មួយក្លាយ​ចេញ​ពី​កូវីដ​អូមីក្រុង បាន​​កើត​ឆ្លង​ក្នុង​​បរិមាណ​តិចតួច​នៅ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​មួយ​នេះ​ដែរ ហាក់​កើន​សន្ទុះ​រាលដាល​ឆ្លង​ខ្លាំង​បំផុត រហូត​ក្លាយ​ជា​វីរុស​ឆ្លង​ចម្បង​គេ​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ហើយ។

វីរុស​ថ្មី​ក្លែង​ពូជ​ពី​អូមីក្រុង​នេះ​ដែរ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា «XBB.1.5» គិត​មក​ដល់​សប្ដាហ៍​ដំបូង​នៃ​ខែ​មករា ឆ្នាំ ២០២៣ នេះ គឺ​បាន​រាលដាល​ឆ្លង​ក្នុង​ចំនួន​រហូត​ដល់ ២៧.៦ ភាគរយ​នៅ​សហរដ្ឋ​អាមេរិក នេះ​បើ​តាម​ទិន្នន័យ​ថ្មី​ចុងក្រោយ​បង្អស់​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង (CDC) កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ។ ភាគរយ​នៃ​ការ​កើន​ឡើង​ចំនួន​ឆ្លង​នេះ គឺ​លឿន​ខ្លាំង​មែនទែន បើ​ធៀប​ទៅ​នឹង​ករណី​ឆ្លង​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ ដោយ​មាន​ត្រឹម ២.៣ ភាគរយ​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​សន្និសីដ​កាសែត​កាល​ពី​ថ្ងៃ​ទី ០៤ ខែ​មករា កន្លង​ទៅ លោកស្រី Maria Van Kerkhove ប្រធាន​បច្ចេកទេស​ផ្នែក​កូវីដ-១៩ ប្រចាំ​អង្គការ​សុខភាព​ពិភពលោក បាន​​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​រីករាលដាល​ឆ្លង​ខ្លាំង​នៃ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នេះ​នៅ​សហរដ្ឋ​អាមេរិក និង បណ្ដា​ប្រទេស​នានា​ផ្សេង​ទៀត។

វីរុស XBB.1.5 គឺ​ជា​វីរុស​បំប្លែង​ពូជ​ពី​វីរុស​អូមីក្រុង ដូចនេះ​ហើយ​រោគ​សញ្ញា​របស់​វា ក៏​មាន​សភាព​ស្រាល​ដូច​អូមីក្រុង​ផង​ដែរ។ ក្រៅ​ពី​បារម្ភ​ចំពោះ​ការ​រីករាលដាល​ឆ្លង​ខ្លាំង ខាង​អ្នក​ជំនាញ​ក៏​មាន​ការ​ធូរស្រាល​ចិត្ត​បន្តិច​ដែរ ដោយសារ​តែ​ពលរដ្ឋ​ភាគច្រើន​លើ​ពិភពលោក បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ និង មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ ដូច្នេះ​ហើយ​បើ​ទោះ​ជា​បាន​ជួប​ប្រទះ​នឹង​វីរុស​ថ្មី​នេះ ក៏​កម្រ​នឹង​មាន​ហានិភ័យ​វិវដ្ត​ទៅ​ជា​ធ្ងន់ធ្ងរ​ផង​ដែរ។ យ៉ាង​ណា​មិញ ខាង​អ្នក​វិទ្យាសាស្ត្រ​ក៏​នៅ​តែ​បន្ត​តាមដាន​ជាប់​ជានិច្ច​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​លម្អិត​ពី​លទ្ធភាព​ឆ្លង​របស់​វា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់