Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ថៃ សម្រេចប្ដូរចិត្តវិញ លុបចោលវិធានការពិនិត្យកាតវ៉ាក់សាំងកូវីដ-១៩ លើអ្នកដំណើរចូលស្រុក
កូវីដ

ថៃ សម្រេចប្ដូរចិត្តវិញ លុបចោលវិធានការពិនិត្យកាតវ៉ាក់សាំងកូវីដ-១៩ លើអ្នកដំណើរចូលស្រុក

អត្ថបទដោយ​៖ Trassi មករា ១០, ២០២៣

កាលពី​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​លុបចោល​វិធានការ​ពិនិត្យ​លើ​កាត​វ៉ាក់សាំងកូវីដ-១៩ ​នៃ​អ្នក​ដំណើរ​ចូល​ក្នុង​ប្រទេស។

លោក Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ថ្លែង​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​លើ​កាត​ចាក់​វ៉ាក់សាំង គឺ​ដូច​ជា​មិន​សម​សោះ ហើយ​ខាង​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ក៏​បាន​ឯកភាព​គ្នា​ដែរ ក្នុង​ការ​លុបចោល​វិធានការ​ថ្មី​នេះ ដែល​ខាង​អាជ្ញាធរ​​និយតករអាកាសចរណ៍​ក្នុង​ប្រទេស បាន​ប្រកាស​អនុវត្ត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដើម្បី​ត្រៀម​ខ្លួន​ទប់​ស្កាត់​ជាមុន ក្រោយ​ប្រទេស​ចិន​បើក​ច្រក​ព្រំដែន​វិញ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដដែល ក៏​បាន​បន្ថែម​ទៀត​ថា ចំពោះ​អ្នក​ដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ក៏​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ខ្លួន​បាន​ដែរ ដោយ​គ្មាន​ការ​ហាមឃាត់​អ្វី​នោះ​ឡើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់