Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 មិនទទួលជំនួយ កូរ៉េខាងជើង បែរណែនាំឱ្យពលរដ្ឋប្រើថ្នាំផ្សំ ទឹកអំបិល និង តែទឹកឃ្មុំ ព្យាបាលកូវីដ-១៩
កូវីដ

មិនទទួលជំនួយ កូរ៉េខាងជើង បែរណែនាំឱ្យពលរដ្ឋប្រើថ្នាំផ្សំ ទឹកអំបិល និង តែទឹកឃ្មុំ ព្យាបាលកូវីដ-១៩

អត្ថបទដោយ​៖ Trassi ឧសភា ១៧, ២០២២

ប្រទេស​កូរ៉េ​ខាង​ជើង បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ថ្នាំ​បន្ថយ​កម្ដៅ ថ្នាំ​ផ្សះ និង ថ្នាំ​ផ្សំ​តាម​ផ្ទះ ដើម្បី​ព្យាបាល​កូវីដ-១៩ ស្របពេល​ប្រទេស​នេះ នៅ​មិន​ទាន់​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​នៅ​ឡើយ។

ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២២ នេះ ប្រទេស​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ករណី​ផ្ដាសាយ​ថ្មី​ចំនួន ២៦៩ ៥១០ នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​កើត​អាការ​ផ្ដាសាយ​សរុប​ពាសពេញ​ប្រទេស​ជិត ១.៥ លាន​នាក់ ដោយ​ក្នុង​នោះ​អ្នក​ស្លាប់​បាន​កើន​ដល់ ៥៦ នាក់។ ទោះ​ជា​យ៉ាង​ណា ខាង Pyongyang មិន​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ​ថា ករណី​ឆ្លង និង ស្លាប់​ប៉ុន្មាន​នាក់​ដោយ​វីរុស​កូវីដ-១៩ នោះ។

ក្នុង​នោះ​ដែរ សារព័ត៌មាន​ប្រចាំ​កូរ៉េ​ខាង​ជើង​បាន​ឱ្យ​ដឹង​ថា ដើម្បី​ព្យាបាល​កូវីដ-១៩ ប្រទេស​នេះ បាន​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ ថ្នាំ​បន្ថយ​កម្ដៅ​ដូច​ជា ថ្នាំ ibuprofen, amoxicillin និង ថ្នាំ​ផ្សះ រួម​ទាំង​ណែនាំ​ឱ្យ​ខ្ពុល ឬ ផឹក​ទឹក​អំបិល តែ​ទឹក​ឃ្មុំ និង តែ​ស្លឹករុក្ខជាតិផ្សេងៗ ៣ ដង​ក្នុង​មួយថ្ងៃ​។

ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ជាតិ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅ Pyongyang បាន​និយាយ​ថា គាត់​ហាក់​ប្រសើរ​ជាង​មុន ក្រោយ​ផឹក​ទឹក​ខ្ញី និង រក្សា​បន្ទប់​ឱ្យ​មាន​ខ្យល់​ចេញ​ចូល​ល្អ។ ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ថា ៖ «ខ្ញុំ​ដំបូង​ឡើយ​ខ្លាច​កូវីដ-១៩ នេះ​ណាស់ តែ​ក្រោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ និង ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ខ្ញុំ​ក៏​យល់​ថា វា​មិន​អាក្រក់​ដូច​ការ​រំពឹង​ទុក​នោះ​ទេ»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់